យ៉ាងម៉េចចេះ! Jorginho ស៊ុតបាល់ប៉េណាទីមិនចូលបានត្រឹមស្មើគ្នាជាមួយក្រុមស្វីស

Pinterest LinkedIn Tumblr +

ក្រុមជម្រើសជាតិអ៊ីតាលីបានត្រឹមស្មើគ្នាជាមួយក្រុមបាត់ទាត់ស្វីសតែប៉ុណ្នោះក្រោយ Jorginho ស៊ុតបញ្ចូលទីមិនចូលនៅចុងម៉ោងក្នុងលទ្ធផល ១-១ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ពូល C។

យើងបានដឹងហើយថាក្រុមជម្រើជាតិទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំង។ ក្រុមបាត់ទាត់ស្វីសបានបើកការនាំមុខមុនពីសំណាក់កីឡាករ Silvan Widmer នៅនាទីទី ១១តែម្តង ប៉ុន្តែខ្សែការពារ Giovanni Di Lorenzo បានតាមស្មើវិញអោយអ៊ីតាលីពោលគីនៅនាទីទី ៣៦ រីឯខ្សែបម្រើ Jorginho ស៊ុតបាល់ប៉េណាទីនៅនាទីទី ៩០ចុងម៉ោងមិនចូល។

គួរបញ្ចាក់ថាក្រុមទាំងពីរបានត្រឹមតែស្មើគ្នាដោយចែកគ្នាម្នាក់១ពិន្ទុមាន ១៥ពិន្ទុស្មើគ្នាដោយក្រុមអ៊ីតាលីឈរលេខរៀងទី ១នឺងស្វីសស្ថិតនៅលេខរៀងទី២។

ដកស្រង់ចេញពី៖ BBCNews

Share.

About Author

Leave A Reply