ក្រុមបាល់ទាត់អង់គ្លេសបានស្វែងរកជ័យជម្នះរបស់ខ្លួនទៀតហើយក្រោយយកឈ្នះក្រុមភ្ញៀវអាល់បានីក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២២ ក្នុងប្រទេសកាតាពូល H។
ជាការពិតណាស់ក្រុមជម្រើសជាតិអង់គ្លេសនៅតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះក្រុមការដឹកនាំរបស់លោក Gareth Southgate។ ក្រុមតោកំណាចអង់គ្លេសបានបើកការនាំមុខមុនពីសំណាក់ខ្សែការពារកណ្តាល Harry Maguire ពោលគីនៅនាទីទី ៩ រីឯប្រធានក្រុម Harry Kane បានស៊ុត៣គ្រាប់ម្នាក់ឯងនៅនាទីទី (១៨,៣៣ នឹង ៤៥+១) ខណះដែលស៊ុត ៤៤គ្រាប់សម្រាប់ក្រុមអង់គ្លេសក្នុងការបង្ហាញខ្លួនបាន ៦៦ដង ចំណែក Jordan Henderson រកបាននៅនាទីទី ២៨។
គួរបញ្ចាក់ថាក្រុមជម្រើសជាតិអង់គ្លេសបានឈរនៅកំពូលតារាងដោយមាន ២៣ពិន្ទុក្នុងដៃ រីឯក្រុម Poland ឈរនៅលេខរៀងទី ២ដោយមាន ២០ពិន្ទុ។
ដកស្រង់ចេញពី៖ BBCNews