ក្រុមបាត់ទាត់បែលហ្សិកនៅតែស្វិតស្វែងរកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់ក្រោយផ្តួលទៅលើក្រុមអេស្តូនីដោយលទ្ធផល ៣-១ ក្នុងការប្រកួវគ្គជម្រុះ World Cup ឆ្នាំ ២០២២ នៃប្រទេសកាតាកាល់ពីយប់មិញនេះ។
ជាការពិតណាស់ក្រុមបែលហ្សិកនៅតែជាក្រុមខ្លាំងដដែលក្រុមការដឹកនាំគ្រូបង្វឹកលោក Roberto Martínez។ ក្រុមជម្រើសជាតិបែលហ្សិកបានបើកការនាំមុខមុនតែម្តងពីសំណាក់ខ្សែប្រយុទ្ធ Christian Benteke របស់ Crystal Palace បានស៊ុតបញ្ចូលទីនៅនាទីទី ១១ ចំណែក Yannick Carrasco រកបាននៅនាទីទី ៥៣ និង Thorgan Hazard នៅនាទីទី ៧៤ ជាមួយគ្នានេះដែរក្រុមជម្រើសជាតិអេស្តូនីក៏មាន១គ្រាប់ផងដែរពី Erik Sorga នៅនាទីទី ៧០។
ជាមួយគ្នានេះដែរក្រុមបែលហ្សិកឡើងទៅឈរនៅកំពូលតារាងប៉ុណ្នោះអាសន្នដោយមាន ១៩ពិន្ទុក្នុងដៃចំណែកឯក្រុមវេលស៍បានរក្សាកៅអីវគ្គ Play-off របស់ពួកគេរួចជាស្រេចដោយការឈ្នះក្រុម Nations League ហើយបានឡើងមកលេខ 2 ក្នុងការប្រកួតជម្រុះ World Cup ពូល E ជាមួយនឹងជ័យជម្នះ ៥-១ លើបេឡារុស្ស។
ដកស្រង់ចេញពី៖ BBCNews