ក្រុមមាន់ខ្នាយ Tottenham Hotspurs កាលពីរដូវកាលមុនធ្លាប់ចូលចែចូវទៅលើប្រធានក្រុម Arsenal កីឡាករ Pierre-Emerick Aubameyang។
ជាការពិតណាស់ការពីដូវកាលមុនបានជួយក្រុមកាំភ្លើង Arsenal ជាច្រើនដោយស៊ុតបញ្ចូលទីបាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន ៣៩លើក។ កីឡាករវ័យ ៣២ឆ្នាំរូបនេះបាននិយាយថាគាត់ស្ទើរក្នុងការចុះហត្ថលេខាជាមួយក្រុម Tottenham កាលពីឆ្នាំមុនហើយឥឡូវនេះគាត់នឹងចូលនិវត្តន៍ជាជាងចូលរួមជាមួយគូប្រជែងនៅទីក្រុងឡុងរបស់ Arsenal ។
ជាមួយគ្នានេះដែរយោងតាមសារពណ៏មាន Sky Sports បាននិយាយថា “ប្រសិនបើគាត់ចង់ចូលនិវត្តន៍ ឬចុះហត្ថលេខាជាមួយ Tottenham នោះកីឡាករសញ្ចាតិហ្គាបុងបាននិយាយថា “អ្នកមិនចាំបាច់សួរសំណួរទេ អ្នកដឹងហើយថាចម្លើយរួចហើយខ្ញុំនឹងចូលនិវត្តន៍។ លើសពីនេះទៅទៀត ដោយសារតែខ្ញុំមិនដឹងថាអ្នកដឹងទេ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំជិតបានចុះហត្ថលេខាជាមួយ Tottenham ហើយនៅចុងបញ្ចប់ ខ្ញុំមិនដឹងថាពួកគេបានធ្វើអ្វីនោះទេ ដូច្នេះខ្ញុំនឹងចូលនិវត្តន៍។
គួរបញ្ចាក់ថាក្រុមរបស់លោក Mikel Arteta បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៥ក្នុងក្របខ័ណ្ឌ Premier League និងមិនស្គាល់ពាក្យថាចាញ់សោះក្នុងការប្រកួត ១០ចុងក្រោយរបស់ពួកគេទាំងអស់ ដោយឈ្នះ៨ និងស្មើ ២។
ដកស្រង់ចេញពី៖ Goal