ក្រុមជម្រើសជាតិបារាំងនៅតែស្វែងរកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់ក្រោយផ្តួលក្រុមភ្ញៀវកាហ្សាក់ស្ថានយ៉ាងចាស់ដៃក្នុងលទ្ធផល ៨-០ ការប្រកួតព្រឹត្តិការណ៍ World Cup ២០២២ ឆ្នាំក្រោយក្នុងប្រទេសកាតាតា។
កាលពីយប់់មិញនេះក្រុមមាន់គកបារាំងបានសម្រុកទៅលើក្រុមភ្ញៀវកាហ្សាក់ស្ថានជាខ្លាំង។ ក្រុមម្ចាស់ជើងឯក World Cup បានបើកការនាំមុខមុនរបស់ Kylian Mbappe រកគ្រាប់បាល់៤គ្រាប់ម្នាក់ឯងតែម្តងពោលគឺនៅនាទីទី (៦,១២, ៣២ នឹង ៨៧) គ្រាប់បាល់ Hat-trick គឺជាគ្រាប់លើកដំបូង របស់រូបគេក្នុងការប្រកួតជម្រើសជាតិចាប់តាំងពី Dominique Rocheteau ក្នុងឆ្នាំ ១៩៨៥ ចំណែលឯខ្សែប្រយុទ្ធ Karim Benzema រកបានពីរគ្រាប់ផងដែរនៅនាទីទី (៥៥ នឹង ៥៩) ។ Adrien Rabiot រកបាននៅនាទីទី ៧៥ និង Antoine Griezmann ស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៨៤។
គួរបញ្ចាក់ថាជ័យជម្នះកាលពីយប់មិញនេះក្រុមបាត់ទាត់បារាំងនឹងត្រូវឡើងទៅឈរកំពូលតារាងពូល D ប៉ុណ្នោះអាសន្នខណៈពួកគេមាន ១៥ ពិន្ទុដាច់ក្រុមលេខ ២ ហ្វាំងឡង់ដល់ទៅ ៤ ពិន្ទុ នៅសល់មួយប្រកួតទៀត។
ដកស្រង់ចេញពី៖ BBCNews