យ៉ាងម៉េចចេះ! ក្រុមស៊ែប៊ីស៊ុត១គ្រាប់ចុងម៉ោងទៅលើព័រទុយហ្គាល់កក់កៅអីឡើងទៅ World Cup ២០២២

Pinterest LinkedIn Tumblr +

ក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់បានចាញ់នៅចុងម៉ោងក្រោយក្រុមស៊ែប៊ីស៊ុត១គ្រាប់បានកក់កៅអីរបស់ពួកគេឡើងទៅ World Cup ២០២២ នៅប្រទេសកាតាហើយ។

 ជាការពិតណាស់ក្នុងការប្រកួតកាលពីយប់មិញនេះក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំង តែគួរអោយសោកស្តាយក្រុមព័រទុយហ្គាល់ចាញ់ក្រុមភ្ញៀវស៊ែប៊ីក្នុងលទ្ធផល ១-២។ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបើកការនាំមុខមុនតែម្តងពីសំណាក់កីឡាករ Renato Sanches ពោលគីនៅនាទីទី ២ តែត្រូវក្រុមស៊ែប៊ីត្រូវតាមស្មើវិញនៅនាទីទី ៣៣ នឹង ១គ្រាប់ទៀតខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លឹប Fulham បានស៊ុតបាល់បញ្ចូលទី ១គ្រាប់នៅចុងម៉ោងនាទីទី ៩០ ដែលជាវីរះបុរសជួយអោយក្រុមខ្លួនឡើងទៅប្រទេសកាតាដោយស្វ័យប្រវិត្ត។

គួរបញ្ចាក់ថាក្រុមស៊ែប៊ីឡើងទៅឈរកំពូលតារាងនៃពូល A ដោយមាន ២០ ពិន្ទុ ច្រើនជាងព័រទុយហ្គាល់ដល់ទៅ ៣ពិន្ទុដែលជាក្តីសង្ឃឹមនៃការលេងនៅកាតានៅឆ្នាំក្រោយ។ តែក្រុមបាត់ទាត់ព័រទុយហ្គាល់ត្រូវលេងវគ្គ Play-off ដើម្បីឡើងទៅប្រទេសកាតាផងដែរ។ ជាមួយគ្នានេះដែរ Cristiano Ronaldo ខ្លួនគាត់ផ្ទាល់ដែលធ្លាប់បានស៊ុតបាល់បញ្ចូលទីចុងម៉ោងជាមួយ ក្លឹប Manchester United ក្នុងរដូវកាលនេះ បែរជាភាពស្ងប់ស្ងាត់ទៅវិញ។

ដកស្រង់ចេញពី៖ BBCNews 

 

Share.

About Author

Leave A Reply