ក្រុមទីប្រឹក្សារបស់ក្រុម Rangers មានការអាកអនចិត្តជាខ្លាំងបន្ទាប់ពីការចាកចេញគ្រូបង្វឹកលោក Steven Gerrard ក្លឹបត្រូវបានគេរាយការណ៍ថា Ronald Koeman ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពដែលត្រូវចូលកាន់តំណែងនៅកីឡដ្ឋាន Ibrox ផងដែរ។
ជាការពិតណាស់ក្រោយពីការចាកចេញរបសអតីតកីឡាកររបស់ក្រុម Liverpool នៅពេលនេះក្រុម Rangers កំពុងសម្លឹងមើលគ្រូបង្វឹកថ្មី ។ Gerrard បានចាកចេញពីក្រុម Rangers ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីក្លាយជាអ្នកចាត់ការថ្មីនៅ Aston Villa ដែលបានបណ្តេញ Dean Smith កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនល្អ។ ខណះដែលលោក Komen ជាបេក្ខភាពដ៏សំខាន់ម្នាក់ក្រោយពីលោកបានចាកចេញពីទឹកដី Camp Nou។
យោងតាមសារពណ៏មាន Football Insider ម្ចាស់ជើងឯកក្របខណ្ឌ Premiership នៅប្រទេសស្កុតឡេនកំពុងសម្លឹងមើល Koeman ជាអ្នកស្នងតំណែងដ៏មានសក្តានុពល ។ គ្រូបង្វឹកសញ្ចាតិហូឡង់ទើបតែត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Barcelona នៅព្រឹកព្រលឹមថ្ងៃទី ២៨ ខែតុលា។
បច្ចុប្បន្ននេះក្រុម Rangers កំពុងឈរនៅលើកំពូលតារាង ហើយកាលពីឆ្នាំមុនអាចបញ្ចប់ការកាន់កាប់ជើងឯករយៈពេលប្រាំបួនឆ្នាំរបស់ Celtic ខណៈដែលពួកគេបានឈ្នះពានរង្វាន់លីកជាលើកដំបូង។
ដកស្រង់ចេញពី៖ Marca