ក្រុមជម្រើសជាតិអ៊ីតាលីប៉ុន្មានប្រកួតចុងក្រោយនេះមិនសូវជាបង្ហាញទម្រង់លេងល្អប៉ុន្មានទេក្រោយស្មើប្រកួតជាប់ៗគ្នាក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ នៃពូល C។
ជាការពិតណាស់ក្រុមបាត់ទាត់អ៊ីតាលីកាលពីយប់មិញនេះបានត្រឹមស្មើគ្នាជាមួយអៀរឡង់ 0-0 តែប៉ុណ្នោះ។
ក្រោយចប់ការប្រកួតលោក Roberto Mancini ជឿជាក់ថាក្រុមអ៊ីតាលីរបស់គាត់នៅតែអាចឈ្នះពាន World Cup ឆ្នាំ ២០២២ នៅប្រទេសកាតាបើទោះបីជាពួកគេបរាជ័យក្នុងការឈ្នះក្រុមជម្រុះរបស់ពួកគេក៏ដោយ។ អ៊ីតាលីនឹងត្រូវធ្វើដំណើរទៅវគ្គ Play-off ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតនៅប្រទេសកាតានៅឆ្នាំក្រោយ ប៉ុន្តែគ្រូបង្វឹកសញ្ចាតិអ៊ីតាលី ជឿជាក់ថាពួកគេមិនគួរត្រូវបានដកចេញពីតំណែងជាបេក្ខភាពឈ្នះពានរង្វាន់ពិភពលោកនោះទេ។
លោក Mancini បានប្រាប់សារពណ៏មាន RAI Sport ដោយសំដៅទៅលើការប្រកួតវគ្គ Play-off ថា “យើងមិនអាចធ្វើអ្វីបាននៅពេលនេះទេ យើងមានការប្រកួតបន្តទៀតនេះនៅក្នុងខែមីនា ហើយយើងត្រូវបានព្យាយាមឱ្យអស់ពីសមត្ថភាពរបស់យើងផងដែរ” ។
បច្ចុប្បន្ននេះក្រុមគ្រូបង្វឹកវ័យ ៥៦ឆ្នាំបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូល C បន្ទាប់ពីស្មើ 0-0 ជាមួយអៀរឡង់ខាងជើងក្នុងការប្រកួតចុងក្រោយនៃយុទ្ធនាការកាលពីថ្ងៃចន្ទ។
ដកស្រង់ចេញពី៖ Goal