សាហាវណាស់! ក្រុមជម្រើសជាតិអង់គ្លេសលត់សាន់ម៉ារីណូយ៉ាងចាស់ដៃ

Pinterest LinkedIn Tumblr +

ក្រុមជម្រើសជាតិអង់គ្លេសបានស្វែងរកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់ក្រោយលត់ក្រុមក្រុមសាន់ម៉ារីណូយ៉ាងចាស់ដៃក្នុងលទ្ធផល ១០-០ វគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា។

ជាការពិតណាស់ក្រុមបាត់ទាត់អង់គ្លេសបានបង្ហាញប្រព័ន្ធលេងយ៉ាងឥតខ្ចោះក្រុមការដឹកនាំរបស់លោក Gareth Southgate។ ខ្សែការពារ Harry Maguire របស់ Man UTD បានតែតបាល់បញ្ចូលទីបើកការកាលដំបូងអោយក្រុមតោកំណាចអង់គ្លេស, កីឡាករ Filippo Fabri របស់ សាន់ម៉ារីណូបានផ្លាត់ចូលទីខ្លួនឯង រីឯ Harry Kane ស៊ុតបញ្ចូលទី ៤គ្រាប់ម្នាក់ឯង Hat-Trick ពោលគីនៅនាទីទី (២៧, ៣២, ៣៩ នឹង ៤២) នៅតង់ទី១តែម្តងនឹង Emile Smith Rowe, Tyrone Mings, Tammy Abraham នឹង Bukayo Saka មានម្នាក់ ១គ្រាប់ផងដែរ។

ជាមួយគ្នានេះដែរ Kane ក៏បានក្លាយជាកីឡាករទីបួនដែលស៊ុតបញ្ចូលទីបាន Hat-trick ក្នុងការប្រកួតនៅអង់គ្លេសជាប់ៗគ្នាបន្ទាប់ពី Vivian Woodward, Dixie Dean និង Tommy Taylor ហើយជាកីឡាករដំបូងគេដែលរកបាន 4 គ្រាប់ចាប់តាំងពី Ian Wright ទល់នឹង San Marino ក្នុងឆ្នាំ 1993 ។

គួរបញ្ចាក់ថាក្រុមជម្រើសជាតិអង់គ្លេសបានឡើងទៅវគ្គជម្រុះដោយស្វ័យប្រវត្តិក្នុងការប្រកួត World Cup ២០២២ នៅប្រទេសកាតា។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply