កាលពីយប់មិញនេះក្រុម​បែលហ្ស៊ិកបានត្រឹមតែស្មើគ្នាជាមួយវេលស៍តែប៉ុណ្នោះ

Pinterest LinkedIn Tumblr +

ក្រុមបាត់ទាត់លេខ១ពិភពលោកបែលហ្ស៊ិក​បានត្រឹមតែស្មើគ្នាក្នុងផ្ទះរបស់ក្រុមម្ចាស់ផ្ទះវេលស៍តែប៉ុណ្នោះក្នុងលទ្ធផល ១-១ នៃការប្រកួតវគ្គជម្រុះ World Cup ២០២២ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រពូល E នៅប្រទេសកាតា។

 ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាទៅវីញទៅមកជាខ្លាំងតែគួរអោយសោកស្តាយក្រុមទាំងពីរត្រឹមចែកគ្នាម្នាក់១ពិន្ទុ។ ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបើកការនាំមុខមុនរបស់ខ្សែបម្រើ Kevin de Bruyne ពីការការ​ស៊ុត​បាល់​ចំងាយ​២០​ម៉ែត្រ​នៅ​នាទី​ទី​ ១២។ រីឯក្រុមវេលស៍តាមស្មើវីញពីការប៉ះរបស់ Dinel James ទៅ Kieffer Moore នៅនាទីទី ៣២ នៅតង់ទី 1 សម្រាប់ក្រុមម្ចាស់ផ្ទះផងដែរ។

ក្រុមបែលហ្ស៊ិកបានឆ្លងផុតវគ្គជម្រុះដោយស្វ័យប្រវត្តិរួចហើយ ហើយទោះបីជាពួកគេមិនមានតារាឆ្នើមរបស់ពួកគេដូចជាខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea និងខ្សែបម្រើប្រយុទ្ធ Eden Hazard របស់ Real Madrid ក៏ដោយ ក៏ពួកគេនៅតែអាចបង្ហាញទម្រង់លេងយ៉ាងល្អ។

គួរបញ្ចាក់ថាក្រុមវេលស៍ត្រូវលេងកៅអីវគ្គ play-off ហើយពិន្ទុរបស់ពួកគេទល់នឹងបែលហ្ស៊ិកគឺគ្រប់គ្រាន់ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ 2 ក្នុងពូល E បើទោះបីជាក្រុមលេខ 3 សាធារណរដ្ឋឆេកយកឈ្នះលើអេស្តូនីក៏ដោយ។

ដកស្រង់ចេញពី់់់៖ BBCNews 

 

 

 

 

Share.

About Author

Leave A Reply