ខ្លាំងមែនទែន! ក្រុមបារាំងនៅតែស្វែងរកជ័យជម្នះរបស់ខ្លួនទៀតហើយ

Pinterest LinkedIn Tumblr +

ក្រុមជម្រើសជាតិបារាំងនៅតែជាក្រុមខ្លាំងដដែលក្រោយយកឈ្នះក្រុមហ្វាំងឡង់ក្នុងលទ្ធផល ២-០ នៃការប្រកួតវគ្គជម្រុះ World Cup ២០២២ នៅប្រទេសកាតា​ពូល D កាលពីយប់មិញនេះ។

យើងបានដឹងហើយថាក្រុមមាន់គុកបារាំងនៅតែប្រើប្រព៏ន្ធលេងយ៉ាងល្អគួរអោយកត់សម្គាល់ក្រុមការដឹកនាំរបស់លោក Didier Deschamps។ ក្រុមម្ចាស់ជើងឯក Nations League បានបើកការនាំមុនតែម្តងពីសំណាក់ខ្សែប្រយុទ្ធទាំងពីររបស់ពួកគេគី Karim Benzema របស់ក្រុមអធិរាជសរ Real Madrid ពោលនៅនាទីទី ៦៦ នឹង Kylian Mbappe  នៅនាទីទី ៧៦។

ក្រោយចប់ការប្រកួត Benzema បាន​និយាយ​ថា៖”ក្រុមរបស់យើងធ្វើបានល្អណាស់ ហើយ​យើង​សប្បាយ​ចិត្ត​ដែល​យើង​បាន​ធ្វើ​វា»។ “ឥឡូវនេះយើងកំពុងទន្ទឹងរង់ចាំការប្រកួត World Cup ២០២២ នាពេលខាងមុននេះ”។

គួរបញ្ចាក់ថាបារាំងធ្វើដំណើរដោយស្វ័យប្រវត្តិទៅកាន់ប្រទេសកាតា ខណៈដែលក្រុមការពារតំណែងជើងឯកបានឈ្នះពានរង្វាន់នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៨ បន្ទាប់ពីទទួលជ័យជម្នះ ៤-២ លើក្រុមក្រូអាតក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។

ដកស្រង់ចេញពី៖ BBCNews 

 

Share.

About Author

Leave A Reply