ជាអ្នកណា? Arsenal កំពុងសម្លឹងមើលកីឡករឡើងជើងម្នាក់សញ្ចាតិព័រទុយហ្គាល់

Pinterest LinkedIn Tumblr +

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Renato Sanches ពី Lille នាពេលខាងមុខនេះ ។

កីឡាករសញ្ចាតិព័រទុយហ្គាល់រូបនេះបានជួយអោយក្រុមជម្រើសជាតិរបស់ខ្លួនជាច្រើនព្រមទាងស៊ុត ១គ្រាប់ផងដែរសម្រាប់ការប្រកួតជាមួយនឹងក្រុមស៊ែប៊ី។ ជាលទ្ធផលក្រុមរបស់លោក Mikel Arteta ត្រូវបានគេរំពឹងថានឹងពង្រឹងប្រព៏ន្ធលេងខាងផ្នែកខ្សែបម្រើរបស់ពួកគេអោយខ្លាំងក្នុងរដូវរងារដោយ Sanches របស់ Lille ត្រូវបានកំណត់ថាជាគោលដៅនាំមុខគេ។

របាយការណ៍ថ្មីៗនេះបានបញ្ជាក់ថា Arsenal ពីមុនបានបដិសេធមិនព្រមចំណាយប្រាក់ ៣០លានផោនដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៤ឆ្នាំ ប៉ុន្តែយោងទៅតាម Le 10 Sport កាំភ្លើងធំអឡូវនេះបានរក្សាការចាប់អារម្មណ៍យ៉ាងមុតមាំចំពោះរូបគេផងដែរ ។

គួរបញ្ចាក់ថាអតីតតារាឆ្នើមរបស់ក្លឹប Bayern Munich គ្រោងនឹងក្លាយទៅជាភ្នាក់ងារឥតគិតថ្លៃនៅឆ្នាំ ២០២៣ ហើយស៊ុតបញ្ចូលទីចំនួន ៥ គ្រាប់ និង assists 6 ដងក្នុង 67 ប្រកួតសម្រាប់ក្រុមម្ចាស់ជើងឯក Ligue 1 របស់ក្រុម Lille។

ដកស្រង់ចេញពី៖ Sportmole  

Share.

About Author

Leave A Reply