ខ្សែបម្រើ Kevin de Bruyne របស់ក្រុមមេឃខៀវរបស់ Manchester City បានធ្វើតេស្តឃើញវិជ្ជមានCovid-19 បន្ទាប់ពីពេលរូបគាត់ត្រលប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិវិញ។
កីឡាករវ័យ 30 ឆ្នាំរូបនេអាចនឹងនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃ ដែលមានន័យថាគាត់នឹងខកខានការប្រកួត Premier League នៅថ្ងៃអាទិត្យនៅផ្ទះជាមួយ Everton និងការប្រកួត Champions League នៅថ្ងៃពុធជាមួយ Paris St-Germain ផងដែរ។ ជាមួយគ្នានេះដែរ De Bruyne បានចាក់វ៉ាក់សាំងរួចហើយ បន្ទាប់ពីការប្រកួតជម្រុះ World Cup របស់ពួកគេជាមួយក្រុមវេលស៍កាលពីថ្ងៃអង្គារ។
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម City បាននិយាយថា៖ «រោគសញ្ញានេះនឹងមានភាពបញ្ហាតូចតាចទេមិនមានអ្វឹធ្ងន់ធ្ងរនោះទេគាត់អាចត្រលប់មកវិញ”។
គួរបញ្ចាក់ថាកីឡាករសញ្ចាតិបែលហ្សិកក្នុងរដូវកាលនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ ស៊ុតបញ្ចូលទីចំនួន ៣គ្រាប់បង្ហាញខ្លួនបាន១៤ដងសម្រាប់ក្រុមម្ចាស់ជើងឯក Premier League។
ដកស្រង់ចេញពី៖ BBCNews