យ៉ាងម៉េចចេះ! ក្រុម Bayern បែរជាចាញ់់ក្រោមថ្វីជើងរបស់ Augsburg ទៅវិញ

Pinterest LinkedIn Tumblr +

ក្រុម Bayern Munich បែរជារងការបរាជ័យក្រោមការបរាជ័យរបស់ក្រុមម្ចាស់ផ្ទះ Augsburg ក្នុងលទ្ធផល ១-២ ដ៏គួរឱ្យភ្ញាក់ផ្អើលទៅវិញក្នុងក្របខ័ណ្ឌ Bundesliga កាលពីយប់មិញនេះ។

ជាការពិតណាស់ក្រុមភ្ញៀវ Bayern Munich បានសម្រុកទៅលើក្រុមម្ចាស់ផ្ទះជាខ្លាំង តែគួរអោយសោកស្តាយ Bayern បែរជាចាញ់ទៅវិញ។ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុនមុនពីសំណាក់កីឡាករ Mads Pedersen នៅនាទីទី ២៣ និង១គ្រាប់ទៀតរបស់ Andre Hahn នៅនាទីទី ៣៥ ក្រុម Bayern ក៏តាមស្មើវិញផងដែររបស់ខ្សែប្រយុទ្ធ Robert Lewandowski ពោលគីនៅនាទីទី ៣៨។

ក្រោយនឹងចប់ការប្រកួតគ្រូបង្វឹកលោក Julian Nagelsmann របស់ក្រុម Bayern បាននិយាយថា “វាមិនមែនជាការឈ្នះដែលសមនឹងទទួលបានសម្រាប់ Augsburg នោះទេ” ។ យើងមិនបានខិតខំប្រឹងប្រែងនៅក្នុងតង់ទីមួយ។ យើងមានកំហុសក្នុងការកាន់គ្រប់គ្រងបាល់។

គូរបញ្ចាក់ថា Thomas Muller បានបង្ហាញខ្លួនជាលើកទី ៦០០ របស់គាត់សម្រាប់ Bayern នៅក្នុងការប្រកួតទាំងអស់ ប៉ុន្តែកីឡាករបីនាក់ដាក់ឱ្យនៅដាច់ពីគេដោយសារមានបញ្ហា Covid-19 រួមទាំងខ្សែបម្រើ Joshua Kimmich ផងដែរ។

ដកស្រង់ចេញពី់៖ BBCNews 

Share.

About Author

Leave A Reply