លោក Solskjaer គ្រូបង្វឹករបស់ Man Utd បញ្ជាក់ថា Pogba អាចអវត្តមានរហូតដល់ 3 ខែដោយសាររបួស

Pinterest LinkedIn Tumblr +

គ្រូបង្វឹកលោក Solskjaer បានចេញមកបញ្ចាក់ថាខ្សែបម្រើ Pual Pogba អាចនឹងវត្តមានប្រហែលជា ៣ខែបន្ទាប់ពីមានបញ្ហារបួសអំឡុងពេលហ្វឹតហាត់ជម្រើសជាតិបារាំង។

យើងបានដឹងហើយថាថ្មីៗនេះកីឡាករវ័យ ៣៨ឆ្នាំរូបនេះបានរងរបួសភ្លៅពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយបារាំង ដោយខ្សែបម្រើរូបនេះត្រូវបានអនុញ្ញាតសម្រាកពីការហ្វឹកហាត់។

ជាមួយគ្នានេះដែររបួសរបស់ Pogba គឺធ្ងន់ធ្ងរគួរសម ខណៈដែលអ្នកចាត់ការទូទៅរបស់ Man Utd បាននិយាយថា “គាត់រំពឹងថានឹងគ្មានខ្សែបម្រើរូបនេះច្រើនខែ មិនមែនប៉ុន្មានសប្តាហ៍នោះទេ

នៅពេលគេសួរគាត់ថាតើរបួសរបស់ Pogba នឹងធ្វើឱ្យគាត់ខកខានច្រើនជាងប៉ុន្មានសប្តាហ៍?។ លោក Solskjaer បាននិយាយ “វាជារបួសដ៏ខកចិត្តមួយសម្រាប់ Paul ដែលជាពេលវេលាដ៏ខកចិត្តសម្រាប់គាត់”។

ទន្ទឹមនឹងនោះដែរកីឡាករសញ្ចាតិបារាំង ត្រូវបានបណ្តេញចេញក្នុងការប្រកួតចាញ់ក្រុម Liverpool ៥-០ក្រោមការខកចិត្តរបស់ Man United ដែលធ្វើឱ្យគាត់ត្រូវបានព្យួរសម្រាប់ការចាញ់ Manchester Derby ក្នុងការប្រកួតបន្ទាប់របស់ក្លឹប។

គួរបញ្ចាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ពួកគេនឹងជួប Watford ក្នុង Premier League និង Villarreal ក្នុង Champions League មុនពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ដើម្បីទទួលក្រុម Chelsea នៅថ្ងៃទី ២៨ ខែវិច្ឆិកា។

ដកស្រង់ចេញពី៖ Goal 

 

Share.

About Author

Leave A Reply