គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Thomas Tuchel និយាយថាមិនមានគម្រោងអនុញ្ញាតឱ្យខ្សែបម្រើ Hakim Ziyech ចាកចេញពីកីឡដ្ឋាន Stamford Bridge នោះទេ។
លោក Thomas Tuchel មិនបានទទូចចំពោះការពិភាក្សាអំពីការលក់ Hakim Ziyech នោះទេ ដោយកីឡាករសញ្ជាតិម៉ារ៉ុករូបនេះបានបង្ហាញខ្លួនត្រឹមតែ ១០លើកតែប៉ុណ្ណោះក្នុងរដូវកាលនេះ ដែលរូបគេមានការផ្សារភ្ចាប់ក្នុងការចាកចេញនៅខែមករា ហើយមានក្លឹបធំៗរួមមាន Barcelona និង Borussia Dortmund ដែលមានទំនាក់ទំនងទៅលើគេ។
Tuchel បាននិយាយថា “ខ្ញុំបាននិយាយជាច្រើនដងថាគាត់មានភាពអស្ចារ្យណាស់កាលពីរដូវកាលមុន។ គាត់មានរបួសដែលជាបញ្ហាសម្រាប់រូបគេ គាត់លេងបន្ទាប់ពីជារបួសស្មា ព្រមទាំងការការពារដ៏ល្អ ដែលតែងតែរារាំងបាល់គ្រប់ពេលវេលា។
គួរបញ្ចាក់ថាម្ចាស់ជើងឯក UEFA Champions League បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង Premier League មុននឹងទៅជួប Leicester នៅថ្ងៃសៅរ៍សប្តាហ៏នេះ។
ដកស្រង់ចេញពី៖ Goal