ការបរាជ័យរបស់ក្លឹបក្រុមManchester United កាលពីថ្ងៃសៅរ៍នេះជាមួយនឹងក្រុមម្ចាស់ផ្ទះ Watford មានន័យថាពេលវេលានេះរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjae មើលទៅជិតដល់ទីបញ្ចប់ហើយត្រឹមពេលនេះហើយ។
ជាការពិតណាស់ក្រោយចាញ់ប៉ុន្មានប្រកួតជាប់គ្នាក្នុងក្របខណ្ឌ Premier League បន្ទាប់ពីចាញ់ក្រុម Manchester City ក្នុងលទ្ធផល ២ -០ ហើយប្រធានក្លឹបលោក Joel Glazer និងអនុប្រធានប្រតិបត្តិលោក Ed Woodward បានបើកកិច្ចប្រជុំបន្ទាន់មួយបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ៤-១ ក្រោមថ្វីជើងរបស់ក្រុម Watford កាលពីរសៀលថ្ងៃសៅរ៍នេះមក ដែលហាក់បីដូចជាតំណែងរបស់ Solskjaer ស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរជាខ្លាំង។
បន្ទាប់ពីការបរាជ័យចុងក្រោយនេះ ជាមួយនឹងការបរាជ័យនោះមានន័យថា Man Utd បានចាញ់ ៥ ប្រកួតក្នុងក្របខ័ណ្ឌ Premier League ចុងក្រោយរបស់ពួកគេមុនពេលការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Villarreal នៅថ្ងៃអង្គារ។
ឥឡូវនេះមានការរំពឹងទុកកាន់តែខ្លាំងថាលោក Solskjaer នឹងត្រូវបណ្តេញចេញពីតំណែងបន្ទាប់ពីបរាជ័យកាលពីថ្ងៃសៅរ៍ ហើយវាត្រូវបានគេយល់ថាគាត់មិនត្រូវបានគេរំពឹងថានឹងមកដឹកនាំសម្រាប់ការប្រកួតបន្ទាប់របស់ United ជាមួយ Villareal នៅថ្ងៃអង្គារនោះទេ។ ជំនួយការលោក Darren Fletcher នឹងលោក Michael Carrick រំពឹងថានឹងទទួលបន្ទុកនៅពេលដែលរឿងនេះកើតឡើង។
ដកស្រង់ចេញពី៖ Goal