យ៉ាងម៉េចចេះ! ក្រុម Manchester United ត្រូវក្រុម Watford លត់យ៉ាងចាស់ដៃ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម​ Manchester United បែរជាចាញ់ក្រុមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល ៤-១ នៃការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី ១២។

យើងបានដឹងហើយថាកាលពីយប់មិញនេះក្រុមម្ចាស់ផ្ទះ Watford មានការសម្រុកទៅលើក្រុមភ្ញៀវយ៉ាងខ្លាំង។ អ្នកចាំទី David de Gea របស់ Man Utd បានមកជួយសង្គ្រោះ ខណៈដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ សង្គ្រោះបានទាំងពីរគ្រាប់របស់ Ismaila Sarr តែគួរអោកសោកស្តាយក្រុម Watford បានបើកការនាំមុខមុនតែម្តងពីសំណាក់កីឡាករ Joshua King នៅនាទីទី ២៨ នឹង Ismaila Sarr បានស៊ុត ១គ្រាប់វីញពីការលុបលាងកំហុសផងដែរ។ ក្រុម Man UTD ក៏តាមស្មើវីញផងដែរពីខ្សែបម្រើ Donny van de Beek ពោលគឺនៅនាទីទី ៥០ ចំណែកឯក្រុមម្ចាស់ផ្ឬះ Watford ស៊ុរពីរគ្រាប់បន្ថែមទៀតកីឡាករ Joao Pedro និង Dennis។

គួរបញ្ចាក់់ថាសម្រាប់ក្រុមរបស់លោក Solskjaer ខណៈដែល Harry Maguire ត្រូវបានកាតលឿងពីរដង ហើយត្រូវបានអជ្ញាកណ្តាលបណ្តេញចេញភ្លាមៗនៅនាទីទី ៧០។

ការបរាជ័យនេះមានន័យថាម្ចាស់ជើងឯក Premier League 13 សម័យបានធ្លាក់ចុះមកឈរនៅលេខរៀងទី ៧ មាន ១៧ពិន្ទុ ខណៈដែលក្រុមរបស់លោក Claudio Ranieri មានត្រឹមតែ ៤ ពិន្ទុតាមពីក្រោយពួកគេនៅលេខរៀងទី ១៦ ។

ដកស្រង់ចេញពី៖ BBCNews

Share.

About Author

Leave A Reply