ក្រុមអ្នកមានបុណ្យ Barcelona បានស្វែងរកជ័យជម្នះរបស់ខ្លួនជាលើដំំបូងក្រោយបើកកីឡាដ្ឋាន Camp Nou ទទួលស្វាគមន៏ក្រុមភ្ញៀវ Espanyol ក្នុងលទ្ធផល ១-០ ក្នុងក្របខ័ណ្ឌ La Liga កាលពីយប់មិញនេះ។
ជាការពិតណាស់ក្រុមម្ចាស់ផ្ទះរបស់ Barca មានការសម្រុកទៅលើក្រុមភ្ញៀវជាខ្លាំងក្រុមការដឹកនាំគ្រូបង្វឹកលោក Xavi ។ ក្រុមយក្សកាតាឡាន់បានរកគ្រាប់បាល់ដំបូងពីសំណាក់ខ្សែប្រយុទ្ធ Memphis Depay ពោលគឺនៅនាទីទី ៤៦ជាគ្រាប់បាល់ស៊ុតពិន័យ ១១ម៉ែត្រ។
គួរបញ្ចាក់ថាក្រុម ជ័យជម្នះនេះធ្វើឱ្យ Barca ឈរលេខ៦ក្នុងតារាងជាប៉ុណ្តោះអាសន្ន។ ការប្រកួតបន្ទាប់សម្រាប់គ្រូបង្វឹក Barca ថ្មី Xavi គឺជាការប្រកួតក្នុងពូល Champions League ដ៏សំខាន់ទល់នឹង Benfica នៅថ្ងៃអង្គារ។ Barcelona នឹងធានាកៅអីរបស់ពួកគេក្នុងវគ្គជម្រុះប្រសិនបើពួកគេយកឈ្នះក្រុមមកពីលឺគកំពូលព័រទុយហ្គាល់។\
ដកស្រង់ចេញពី៖ BBCNews