ក្រុមអធិរាជសរ Real Madrid បានស្វែករកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់ទៀតហើយក្រោយយកឈ្នះទៅលើក្រុម Granada ក្នុងលទ្ធផល ៤-១ នៃក្របខណ្ឌ La Liga សប្តាហ៏ទី ១៣។
យើងបានដឹងហើយថាក្រុម Real Madrid នៅតែបង្ហាញទម្រង់លងល្អឥតខ្ចោះគួរអោយកត់សម្គាល់។ ក្រមភ្ញៀវបានបើកការនាំមុនមុនតែម្តងពីសំណាក់ខ្សែបម្រើ Marco Asensio រកបាននៅនាទីទី ១៩, ថ្នាល់យុវជន Nacho របស់ Real Madrid នៅនាទីទី ២៥ កីឡាករវ័យក្មេង Vinicius Junior និង Ferland Mendy មានម្នាក់ ១គ្រាប់ផងដែរ។ រីឯក្រុមម្ចាស់ផ្ទះ Granada ស៊ុត ១គ្រាប់របស់ Luis Suarez នៅនាទីទី ៧៦។
គួរបញ្ចាក់ថាជ័យជម្នះនេះមានន័យថាក្រុម Real Madrid បានឡើងពីលើ Sevilla និង Real Sociedad ទៅកាន់កំពូលតារាង La Liga ប៉ុណ្នោះអាសន្ន។
ដកស្រង់ចេញពី៖ BBCNews