ក្រុមមេឃខៀវ Manchester City បានបើកទ្វារកីឡាដ្ឋាន Etihad Stadium ទទួលស្វាគមន៏ក្រុម Everton ក្រោយយកជ័យជម្នះយ៉ាងស្រួលក្នុងលទ្ធផល ៣-០ ដើម្បីឡើងទៅឈរលេខរៀងទីពីរក្នុងក្របខ័ណ្ឌ Premier League សប្តាហ៏ទី ១២។
ជាការពិតណាស់ក្រុមម្ចាស់ជើងឯក Premier League បានដាក់សំម្ពាធទៅលើក្រុមភ្ញៀវមិនអាចតដៃបាននោះឡើយ ក្រុបការដឹកនាំរបស់លោក Pep Guardiola។ ក្រុម Man City បានរកគ្រាប់បាល់ពីសំណាក់កីឡាករ ៣ខុសគ្នារួមមាន ខ្សែប្រយុទ្ធ Raheem Sterling ពោលគឺនៅនាទីទី ៤៤ បានជួយឱ្យ Man City ឆ្ពោះទៅរកការបង្ហាញខ្លួនជាលើកទី 300 របស់គាត់, Rodri នៅនាទីទី ៥៥ នឹងចំណែកកីឡាករសញ្ចាតិព័រទុយហ្គាល់ Bernardo Silva បានស៊ុតបញ្ចូលទីនៅចុងម៉ោង ៨៦។
គួរបញ្ចាក់ថាក្រុម Manchester City សម្រាប់ការប្រកួត Champions League ពូល A នៅថ្ងៃពុធទល់នឹង Paris St-Germain ថ្ងៃទី ២៥ ក្នុងសប្តាហ៏នេះផងដែរ។
ដកស្រង់ចេញពី៖ BBCNews