ក្រុមម្ចាស់ជើងឯក Premier League ២០ សម័យកាលបានទាក់ទងលោក Zinedine Zidane ដើម្បីក្លាយជាអ្នកចាត់ការរបស់ពួកគេ ប៉ុន្តែបើយោងតាមប្រភពជិតស្និទ្ធនឹងអតីតគ្រូបង្វឹក Real Madrid គាត់មិនចាប់អារម្មណ៍ក្នុងការទៅ Old Trafford នៅពេលនេះទេ។
យើងបានដឹងហើយថាលោក Ole Gunnar Soskjaer ត្រូវបានបណ្តេញចេញដោយពីក្រុម Manchester United កាលពីថ្ងៃអាទិត្យបន្ទាប់ពីការចាញ់ ៤-១ កាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Watford ។
គួរបញ្ចាក់ថាគ្រូបង្វឹកសញ្ចាតិបារាំងបានចាកចេញពឹទឹកដី Madrid ជាលើកទីពីរក្នុងនាមជាអ្នកចាត់ការក្រុម Real កាលពីខែឧសភា ឆ្នាំ២០២១។ គាត់បានឈ្នះជើងឯក Champions League បីដងជាប់គ្នាជាមួយក្លឹបចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ។ បន្ទាប់ពីចាកចេញនៅឆ្នាំ ២០១៨ គាត់បានត្រលប់មកវិញ ហើយបានឈ្នះ La Liga និង Spanish Super Cup នៅឆ្នាំ ២០២០ ផងដែរ ។
ជាមួយគ្នាប្រភពដដែលបាននិយាយថា អតីតខ្សែបម្រើជម្រើសជាតិបារាំង និង Real កីឡាករ Zidane មិនមានបំណងចង់ផ្លាស់ទៅ Man United នៅពេលនេះទេ។ គាត់ត្រូវបានផ្សារភ្ជាប់ជាខ្លាំងនឹងជម្រើសជាតិបារាំង និង Paris St-Germain ហើយចង់ពិចារណាជម្រើសទាំងនោះនៅពេលណាទេ ប្រសិនបើក្រុមទាំងពីរបើកអោយចូលមកដឹកនាំ។
រីឯលោក Mauricio Pochettino ដែលត្រូវបាននិយាយជាញឹកញាប់ថាជាអនាគតមកដឹកនាំនៅ Man Utd គឺជាអ្នកចាត់ការបច្ចុប្បន្នរបស់ PSG។
ដកស្រង់ចេញពី៖ BBCNews