ទីបំផុត! គ្រូបង្វឹកលោក Gareth Southgate បានចុះកុងត្រាថ្មីរហូតដល់ខែធ្នូឆ្នាំ ២០២៤

Pinterest LinkedIn Tumblr +

ក្រុមតោកំណាចនៃជម្រើសជាតិអង់គ្លេសអ្នកចាត់ការទូទៅលោក Gareth Southgate បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដើម្បីរក្សាតំណែងជាគ្រូបង្គូលធំនេះរហូតដល់ខែធ្នូ ឆ្នាំ ២០២៤។

ជាការពិតណាស់កិច្ចសន្យារបស់គ្រូបង្វឹកសញ្ចាតិអង់គ្លេសរូបនេះ នឹងត្រូវផុតកំណត់បន្ទាប់ពីការប្រកួត World Cup រដូវរងាឆ្នាំ ២០២២ នៅប្រទេសកាតា។ ជាមួយគ្នានេះដែរគាត់បានដឹកនាំប្រទេសអង់គ្លេសទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃ Euro ២០២០ ដែលជាគ្រូបង្វឹកល្អបំផុតរបស់អង់គ្លេសក្នុងរយៈពេល ៥៥ ឆ្នាំក្រោយមកនេះ។ រីឯជំនួយការអ្នកចាត់ការ Steve Holland ក៏បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយរហូតដល់ចុងឆ្នាំ ២០២៤ ផងដែរ ។

អ្នកចាត់ការវ័យ ៥១ឆ្នាំ Southgate គាត់បាននិយាយថា “វានៅតែជាឯកសិទ្ធិមិនគួរឱ្យជឿក្នុងការដឹកនាំក្រុមជម្រើសជាតិមួយនេះ យើងមានឱកាសដ៏អស្ចារ្យនៅចំពោះមុខយើង ខ្ញុំចង់ឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់កីឡាករ និងអ្នកគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ពួកយើង។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខ្ញុំបានគ្រប់គ្រងការប្រកួតដ៏ធំបំផុតមួយចំនួននៅក្នុងបាល់ទាត់ពិភពលោក” ។

គួរបញ្ចាក់ថាលោក Southgate បានចូលកាន់តំណែងជាអ្នកគ្រប់គ្រងបន្តពីលោក Sam Allardyce ក្នុងខែកញ្ញា ឆ្នាំ ២០១៦ មកម្លេះ។ នៅឆ្នាំ ២០១៨ គាត់បានដឹកនាំប្រទេសអង់គ្លេសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ។ អង់គ្លេសបានឈ្នះ ៤៤ ប្រកួតក្នុងចំណោម ៦៨ ប្រកួតរបស់ពួកគេក្រោមការដឹកនាំរបស់លោក Southgate ដោយចាញ់ ១៤ ដង និងស្មើ ១០ ដង។

ដកស្រង់ចេញពី៖ BBCNews

Share.

About Author

Leave A Reply