ខ្សែបម្រើ Pedri របស់ក្រុមអ្នកមានបុណ្យ Barcelona បានឈ្នះពានរង្វាន់ Golden Boy សម្រាប់កីឡាករអាយុក្រោម ២១ឆ្នាំល្អបំផុតរបស់ទ្វីបអឺរ៉ុបក្នុងក្របខណ្ឌកំពូល។
ជាការពិតណាស់កីឡាករសញ្ចាតិអ៉េស្បាញ់រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះកាលពីលោក Komen ដឹកនាំនៅ Camp Nou។ Pedri បានផ្តួលខ្សែបម្រើរបស់អង់គ្លេស និង Borussia Dortmund កីឡាករ Jude Bellingham ដើម្បីទទួលបានពានរង្វាន់ដោយកំណត់ត្រា ១៩៩ ពិន្ទុ។ កីឡាករវ័យ ១៨ លេងបានច្រើននាទីជាងកីឡាករ Barca ផ្សេងទៀតកាលពីរដូវកាលមុន ដោយបន្តលេងនៅ Euro ២០២០ និងឈ្នះមេដាយប្រាក់អូឡាំពិកជាមួយអេស្ប៉ាញផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានលេងតាំងពីខែកញ្ញាមកម្ល៉េះ ដោយសារតែរបួសភ្លៅ។
គួរបញ្ចាក់ថាខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Braut Haaland បានឈ្នះពានរង្វាន់ Golden Boy ក្នុងឆ្នាំ ២០២០ ។ រីឯក្នុងឆ្នាំ ២០០៣ វាក៏ត្រូវបានឈ្នះដោយកីឡាករ Wayne Rooney, Lionel Messi, Sergio Aguero, Raheem Sterling និង Kylian Mbappe ផងដែរ។
កាលពីខែតុលា Pedri ដែលបានចូលរួមជាមួយក្រុមយក្សកាតាឡាន់បន្ទាប់ពីចាកចេញក្រុម Las Palmas ក្នុងឆ្នាំ ២០២០។
ដកស្រង់ចេញពី៖ BBCNews