ទីបំផុត! ខ្សែប្រយុទ្ធ Sancho អាចរកគ្រាប់បាល់ដំបូងសម្រាប់ក្រុម Manchester United បានហើយ

Pinterest LinkedIn Tumblr +

ក្រុមម្ចាស់ជើងឯក ២០សម័យកាល Manchester United បានស្វែករកជ័យជម្នះរបស់ខ្លួនបានបន្តទៀតហើយក្រោយយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Villarreal ក្នុងលទ្ធផល ២-០ កក់កន្លែងកៅអីក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ។

យើងបានដឹងហើយថាក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំង តែគួរអោយសោកស្តាយត្រូវក្រុមភ្ញៀវ  Manchester United ស៊ុត២គ្រាប់នៅចុងម៉ោងទៅវិញ។ ក្រុម Man UTD បានបើកការនាំមុនមុនតែម្តងពីសំណាក់ខ្សែប្រយុទ្ធ Cristiano Ronaldo ពោលគឺរកបាននៅនាទីទី ៧៨ នឹង ខ្សែប្រយុទ្ធ Jadon Sancho របស់អតីតកីឡាកររបស់ក្រុម Dotmund បានស៊ុត ១គ្រាប់យ៉ាងស្អាតនៅនាទីទី ៩០ ព្រមទាំងជាគ្រាប់ដំបូងសម្រាប់រូបគេផងដែរ បន្ទាប់ពីចូលរួមជាមួយ​ ចាប់តាំងពីរដូវកាលថ្មីៗមកនេះ។

គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Man United លោក Michael Carrick បានឧទ្ទិសជ័យជម្នះលើ Villarreal ទៅកាន់អតីតអ្នកចាត់ការ Ole Gunnar Solskjaer ខណៈដែល United បានកក់កៅអីរបស់ពួកគេក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយ។ Carrick ដែលធ្លាប់ឈ្នះម្ចាស់ជើងឯកនៅ Champions League ជាមួយ United ក្នុងនាមជាកីឡាករក្នុងឆ្នាំ ២០០៨ បាននិយាយថា “វាមិនមែនជាការងាយស្រួលប៉ុន្មានទេ សម្រាប់នរណាម្នាក់នៅក្នុងក្លឹបនេះ នៅពេលដែលអ្នកបានទទួលលទ្ធផលល្អ ហើយមិនមានទម្រង់លេងល្អ ជាលក្ខណៈបុគ្គល និងជាក្រុម វាមិនងាយស្រួលទេក្នុងការចេញមក ហើយ”។

គួរបញ្ចាក់ថាក្រុមបិសាចក្រហម Manchester United នឹងឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈ្នះក្នុងពូល បន្ទាប់ពី Atalanta បានត្រឹមស្មើ ៣-៣ ជាមួយ Young Boys ក្នុងការប្រកួតកាលពីយប់មិញនេះ។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply