សហាវណាស់! ក្រុម Chelsea លត់ក្រុមមកពីអុីតាលី Juventus ក្នុងដីយ៉ាងចាស់ដៃ

Pinterest LinkedIn Tumblr +

ក្រុមតោខៀវ Chelsea បានបើកកីឡាដ្ឋាន Stamford Bridge ទទួលស្វាគមន៏ក្រុមសេះបង្កង Juventus ​ក្នុងលទ្ធផល ៤-០ យ៉ាងចាស់ដៃឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះកាលពីយប់មិញនេះ។

ជាការពិតណាស់ក្រុមម្ចាស់ជើងឯក Champions League បានបង្ហាញទម្រង់យ៉ាងល្អឥតខ្ចោះក្រោមការដឹកនាំរបស់លោក Thomas Tuchel។ ក្រុមម្ចាស់ផ្ទះ Chelsea រកគ្រាប់បាល់ពីសំណាក់កីឡាករ ៤នាក់ខុសៗគ្នារួមមានខ្សែបម្រើ Trevoh Chalobah ពោលគឺនៅនាទីទី ២៥, កីឡាករសញ្ចាតិ ២នាក់ក៏មានម្នាក់ ១គ្រាប់ផងដែរ Reece James នឹង Callum Hudson-Odoi ចំណែកឯ Timo Werner អតីតកីឡាកររបស់ RB Leipzig រកបាននៅនាទីទី ៩០+៥។

ក្រោយចប់ការប្រកួតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយថា”ក្រុមរបស់គាត់បានបង្ហាញទម្រង់ដ៏អស្ចារ្យ នៅពេលដែលក្រុមរបស់លោកបានឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងក្រុមភ្ញៀវ Juventus ។

គួរបញ្ចាក់បីពិន្ទុមួយនេះនាំអោយ Chelsea ឡើងលើកំពូលតារាងនៃពូល H ការប្រកួតចុងក្រោយនៅថ្ងៃទី ៨ ខែធ្នូ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ Zenit St Petersburg និងត្រូវជួបក្លឹប Turin ធ្វើជាម្ចាស់ផ្ទះ Malmo ។ ឥឡូវនេះ ពួកគេបានរបូតគ្រាប់បាល់តែ ២៤ គ្រាប់ប៉ុណ្ណោះក្នុង ៥០ ប្រកួត។

ដកស្រង់ចេញពី៖ BBCNews 

 

 

 

Share.

About Author

Leave A Reply