ជាអ្នកណា? គ្រូបង្វឹកសញ្ចាតិអីតាលីបានបដិសេធ​សំណើរ​ពីក្លឹប Manchester United

Pinterest LinkedIn Tumblr +

ក្រុមម្ចាស់ជើងឯក ២០សម័យកាលត្រូវបានគេរាយការណ៍ថាបានទាក់ទងលោក Roberto Mancini ដើម្បីពិភាក្សាអំពីតួនាទីជាអ្នកចាត់ការថ្មីនៅ Old Trafford ប៉ុន្តែត្រូវបានរូបលោកជូនដំណឹងថាគាត់មិនចាប់អារម្មណ៍នៅក្នុងពេលនេះទេ។

ជាការពិតណាស់ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងស្វែងរកគ្រូបង្វឹកបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុមសម្រាប់យុទ្ធនាការដែលនៅសល់នៃឆ្នាំ ២០២១-២០២២ ក្រោយដកដំណែងលោក Ole Gunnar Solskjaer កាលពីចុងសប្តាហ៍នេះបន្ទាប់ពីចាញ់ក្រុម Watford ក្នុងលទ្ធផល ៤-១។ ទោះជាយ៉ាងណាក៏ដោយក្លឹបក្រុមបិសាចក្រហម Manchester United ត្រូវបានគេគិតថានឹងបើកចំហរក្នុងការតែងតាំងគ្រូបង្វឹកថ្មីរយៈពេលវែងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ប្រសិនបើបេក្ខជនត្រឹមត្រូវអាចរកបាន។

យោងតាមអ្នកកាសែត Christian Falk ថ្មីៗនេះ Man United បានទាក់ទងគ្រូបង្វឹកសញ្ចាតិអ៊ីតាលីដែលគ្រប់គ្រង Manchester City ចន្លោះឆ្នាំ ២០០៩ និង ២០១៣ ដោយបានឈ្នះពានរង្វាន់ Premier League និង FA Cup ក្នុងអំឡុងពេលដែលគាត់នៅជាមួយ Citizens ផងដែរ។ យ៉ាងណាក៏ដោយ កីឡាករវ័យ ៥៦ ឆ្នាំរូបនេះបានច្រានចោលហើយ ខណៈដែលបច្ចុប្បន្នគាត់កំពុងផ្តោតទាំងស្រុងលើការជួយអ៊ីតាលី ឱ្យទទួលបានវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា។

គួរបញ្ចាក់ថាលោក Mancini បានដឹកនាំអ៊ីតាលីឈ្នះពានរង្វាន់ Euro ២០២០ ប៉ុន្តែក្រុមជម្រើសជាតិបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្រុមជម្រុះ World Cup របស់ពួកគេ ដែលធ្វើឱ្យពួកគេត្រូវការឆ្លងកាត់វគ្គ Playoff របស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយនេះ។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply