ល្អយ៉ាងនេះ! Gabriel Jesus ស៊ុត ១គ្រាប់យកជ័យជម្នះអោយក្រុមម្ចាស់ផ្ទះ Manchester City ទៅលើ PSG

Pinterest LinkedIn Tumblr +

ក្រុមម្ចាស់ជើងឯក Manchester City បាន​ត្រលប់​មកជ័យជម្នះរបស់ខ្លួនបានដឹងហើយក្រោយយក​ឈ្នះ Paris St-Germain ក្នុងលទ្ធផល ២-១ រ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League នៃពូល A។

 ជាការពិតណាស់ក្រុមទាំងពីនេះកាលពីយប់មិញមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំង តែកួរអោយសោកស្តាយក្រុមមកពីបារាំង PSG បានត្រឹមតែចាញ់តែប៉ុណ្នោះ។ ក្រុមអ្នកមាន Paris St-Germain  បានបើកការនាំមុនពីសំណាក់តារាឆ្នើមខ្សែប្រយុទ្ធ Kylian Mbappe ពោលគឺនៅនាទីទី ៥០។ តែក្រោយមកវិញក្រុមម្ចាស់ជើងឯកក្របខណ្ឌ Premier League បានតាមស្មើវិញរបស់កីឡាករសញ្ចាតិអង់គ្លេស Raheem Sterling នៅនាទីទី ៦៣ នឹង ១គ្រាប់ទៀតកីឡាករបម្រុង Gabriel Jesus ស៊ុត ១គ្រាប់យកជ័យជម្នះមួយនេះផងដែរ។

គួរបញ្ចាក់ថាក្រុមទាំងពីរបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League។ ចំណែកឯក្រុម Leipzig វិញបានយកឈ្នះទៅលើក្រុម Club Bluges ក្នុងលទ្ធផល ៥-០ ផងដែរ។

ដកស្រង់ចេញពី៖ BBCNews 

 

 

 

Share.

About Author

Leave A Reply