ក្លឹប Manchester City កំពុងត្រៀម​ពន្លឿនកិច្ចពិភាក្សាលើកិច្ចសន្យាថ្មីជាមួយតារាឆ្នើមរបស់ខ្លួនហើយ

Pinterest LinkedIn Tumblr +

ក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំបង្កើនកិច្ចពិភាក្សាកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Raheem Sterling ចំពេលមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ។

ជាការពិតណាស់ក្រុមអ្នកមានបុណ្យ Barcelona មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ ២៦ ឆ្នាំដែលនៅសល់តែជាង ១៨ ខែប៉ុណ្ណោះដើម្បីដំណើរការលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយម្ចាស់ជើងឯក Premier League។

ជាមួយគ្នានេះដែរ Sterling មានផលលំបាកក្នុងការរក្សាតំណែងក្នុងក្រុម Man City XI ក្នុងរដូវកាលនេះ បើទោះបីជាថ្មីៗនេះមានរបួសរបស់ Jack Grealish និង Phil Foden ក៏ដោយ បន្ថែមពីលើអវត្តមានរបស់ Kevin De Bruyne ដោយសារជំងឺកូវីដ-១៩ បានឃើញគាត់លេងពេញ ៩០ នាទី។

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា អ្នកគាំទ្រចងអោយក្លឹបអោយមានការពន្លឿនកិច្ចពិភាក្សាកិច្ចសន្យាជាមួយខ្សែប្រយុទ្ររបស់ពួកគេក្នុងពេលឆាប់ៗនេះ ដោយក្លឹបចង់ចុះហត្ថលេខាលើគាត់ទៅកិច្ចសន្យារយៈពេលវែងនៅឯកីឡដ្ឋាន Etihad ។

គួរបញ្ចាក់ថា Sterling បានបង្ហាញខ្លួនចំនួន ៣០៩ប្រកួតសម្រាប់ក្រុមរបស់លោក Pep Guardiola ចាប់តាំងពីផ្ទេរពី Liverpool ក្នុងខែកក្កដា ឆ្នាំ ២០១៥ មកម្លេះ ដោយស៊ុយបញ្ចូលទី ១១៨ គ្រាប់ និង បញ្ចូលទី ៨៨ប្រកួត។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី ៤គ្រាប់របស់ក្លឹបក្នុងរដូវកាលនេះក្នុងការយកឈ្នះ ២-១ របស់ Man City លើក្រុម Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃពុធផងដែរ។

ដកស្រង់ចេញពី៖​ Sportmole 

Share.

About Author

Leave A Reply