ជាអ្នកណា? ក្លឹប Manchester United ស្វែងរកគ្រូបង្វឹកថ្មីបានហើយក្នុងកិច្ចសន្យារយៈពេលប្រាំមួយខែ

Pinterest LinkedIn Tumblr +

ក្លឹបម្ចាស់ជើងឯក Premier League ២០ សម័យកាលខិតជិត​នឹង​តែង​តាំង​គ្រូបង្វឹកលោក Ralf Rangnick ជា​អ្នក​ចាត់​ការ​បណ្ដោះ​អាសន្ន​ក្នុង​កិច្ច​សន្យា​រយៈ​ពេល ៦ ខែបានហើយ។

ជាការពិតណាស់នៅថ្មីនេះក្រោយពីដកដំណែងលោក Ole Gunnar Solskjaer បន្ទាប់ពីចាញ់យ៉ាងអាម៉ាស់ទៅលើក្រុម Watford ក្នុងលទ្ធផល ៤-២ កាលពីសប្តាហ៏មុន នៅពេលនេះក្លឹបអាចស្វែងរកអ្នកចាត់ការថ្មីបានហើយ។ ជាមួយគ្នានេះដែរកីឡាករសញ្ជាតិអាឡឺម៉ង់វ័យ ៦៣ ឆ្នាំរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយក្រុម Man United ប៉ុន្តែនឹងមិនត្រូវបានទទួលបន្ទុកនៅចុងសប្តាហ៍នេះជាមួយនឹងក្រុម Chelsea នោះទេ ខណៈដែលគាត់កំពុងរង់ចាំលិខិតអនុញ្ញាតការងាររបស់គាត់សិន។

លោក Michael Carrick ដែលជាជំនួយការរបស់ Solskjaer ត្រូវបានដាក់ឱ្យដឹកនាំនៅក្នុងបន្ទុកបណ្ដោះអាសន្ន ដោយ Man UTD បាននិយាយថាគាត់នឹងនៅជំនួស ខណៈពេលដែលពួកគេសម្លឹងមើលការតែងតាំងអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះផងដែរ។

គួរបញ្ចាក់ថាគ្រូបង្វឹកលោក Rangnick បានឈ្នះពានរង្វាន់ German Cup ជាមួយ Schalke ក្នុងឆ្នាំ ២០១១ និងបាននាំ RB Leipzig ទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៩ ។ ក្នុងរដូវកាល ២០១០-១១ គាត់បានដឹកនាំ Schalke ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាកន្លែងដែលពួកគេត្រូវបានផ្តួលដោយក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រ។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply