ក្រុមមាន់ខ្នាយ Tottenham Hotspurs មិនអាចស្វែករកជ័យជម្នះរបស់ខ្លួនបាននោះទេក្រោយចាញ់ក្រុមម្ចាស់ផ្ទះបាតតារាង Mura ក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ Europa Conference League។
ជាការពិតណាស់ក្រោយពីការមកដល់របស់លោក Antonio Conte បានដឹកនាំក្រុម Spurs មិនទាន់ចាញ់ឡើយ តែកាលពីយប់មិញនេះបែរជាចាញ់ក្រុមបាតតារាងទៅវីញបន្ទាប់ពីកូនក្រុមរបស់លោក Conte សល់ត្រឹមតែ ១០នាក់តែប់ុណ្នោះ។ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខមុនពីសំណាក់កីឡកររបស់ Tommy Horvat នៅនាទីទី ១១ បន្ទាប់ពីការពិន័យកាតក្រហមពីរដងរបស់ ខ្សែការពារ Ryan Sessegnon នៅនាទីទី៣២ តែក៏តាមស្មើវីញរបស់ខ្សែប្រយុទ្ធ Harry Kane នៅនាទីទី ៧២ គួរអោយសោកស្តាយនៅចុងម៉ោងក្រុម Mura នាំមុខម្តងទៀត Amadej Marosa នៅនាទីទី ៩០+៤។
ក្រោយចប់ការប្រកួតអ្នកចាត់ការក្រុម Tottenham លោក Antonio Conte បាននិយាយថា “ស្ថានភាពមិនសាមញ្ញទេ នៅក្លឹប បន្ទាប់ពីក្រុមផ្លាស់ប្តូរច្រើនរបស់គាត់ត្រូវបានអាម៉ាស់ដោយ NS Mura ក្នុងការចាកចេញពីក្តីសង្ឃឹម Europa Conference League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ។ “ខ្ញុំមិនចូលចិត្តអ្វីដែលបានកើតឡើងនៅយប់នេះទេ។ “ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់ហើយប្រាប់អ្នកថាបន្ទាប់ពីបីសប្តាហ៍កន្លះខ្ញុំចាប់ផ្តើមយល់ពីស្ថានភាព”។
ការចាញ់មួយនេះមានន័យថាចំណាត់ថ្នាក់លេខ 2 ក្នុងពូល G គឺជាក្រុមដែលល្អបំផុតដែល Spurs អាចសង្ឃឹមថានឹងសម្រេចបានឡើងវីញ។ ក្រុមហូឡង់ Vitesse មានពិន្ទុស្មើគ្នាជាមួយនឹងក្រុមរបស់លោក Conte និងធ្វើជាម្ចាស់ផ្ទះ Mura ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ការប្រកួតទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ។
ដកស្រង់ចេញពី៖ BBCNews