អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា “វាជារឿងមិនគួរអោយជួរក្រោយការមកដល់របស់គ្រូបង្វឹកដ៏ល្អម្នាក់លោក Ralf Rangnick នឹងមកដល់ប្រទេសអង់គ្លេសប្រសិនបើ Manchester United យល់ព្រមលើកិច្ចព្រមព្រៀងលើរូបគាត់ ។
ជាការពិតណាស់ក្រុម Man UTD គ្រោងនឹងតែងតាំងកីឡាករអាល្លឺម៉ង់វ័យ ៦៣ឆ្នាំរូបនេះជាអ្នកចាត់ការបណ្ដោះអាសន្នក្នុងកិច្ចសន្យារយៈពេល ៦ ខែ។ ជាមួយគ្នានេះដែរគ្រូបង្វឹកលោក Klopp គឺជាគ្រូបង្វឹកជនជាតិអាឡឺម៉ង់វ័យក្មេងម្នាក់ ដែលមើលទៅលោក Rangnick ហើយពួកគេបានប្រឈមមុខដាក់គ្នាក្នុងនាមជាគ្រូបង្វឹកគូប្រជែងផងដែរ។
អ្នកចាត់ការលោក Klopp វ័យ ៥៤ ឆ្នាំបាននិយាយថា ” Man United បានលោក Ralf Rangnick មែននោះមិនមែនជាដំណឹងល្អសម្រាប់ក្រុមផ្សេងទៀតទ” បានបន្ថែមថា “គាត់ពិតជាអ្នកចាត់ការល្អម្នាក់ និងជាគ្រូបង្វឹកឆ្នើមម្នាក់ គាត់គឺជាអ្នកគ្រប់គ្រងដែលមានបទពិសោធន៍ និងល្បីល្បាញបានកសាងក្លឹបពីកន្លែងមួយទៅកន្លែងមួយនៅប្រទេសអាល្លឺម៉ង់ Hoffenheim និង RB Leipzig ។ នៅពេលនេះក្លឹបម្ចាស់ជើងឯក ២០ សម័យកាលកំពុងមានការ ដោះស្រាយព័ត៌មានលម្អិតចុងក្រោយនៃការផ្លាស់ប្តូររបស់អតីតគ្រូបង្វឹករបស់ RB Lepzig ដែលនឹងធ្វើឱ្យគាត់ប្តូរទៅការប្រឹក្សារយៈពេលពីរឆ្នាំនៅ Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ។
គួរបញ្ចាក់ថាជំនួយការលោក Michael Carrick នឹងនៅតែដឹកនាំ Man Utd សម្រាប់ការធ្វើដំណើរនៅ Premier League នៅថ្ងៃអាទិត្យទៅកាន់ទឹកដីរបស់ក្រុមតោខៀវ Chelsea ហើយទោះបីជា Rangnick នឹងមិននៅ Stamford Bridge ក៏ដោយ តែគេគិតថាគាត់នឹងស្ថិតនៅក្នុងការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍នៅផ្ទះជាមួយ Arsenal ។
ដកស្រង់ចេញពី៖ BBCNews