ខ្សែបម្រើ Jorginho បានស៊ុត១គ្រាប់បានត្រឹមតែស្មើគ្នាជាមួយ Man UTD តែប៉ុណ្នោះ

Pinterest LinkedIn Tumblr +

ក្រុមតោខៀវ Chelsea បានបើកកីឡាដ្ឋាន​ Stamford Bridge របស់ខ្លួនទទួលស្វាគមន៏ក្រុមភ្ញៀវ Manchester United ក្រោយក្រុមទាំងពីរបានត្រឹមតែលទ្ធផល​ ១-១ តែប៉ុណ្នោះក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី ១៣។

ជាការពិតណាស់កាលពីយប់មិញនេះក្រុមម្ចាស់ជើងឯក Champions League បានសម្រុកទៅលើក្រុមភ្ញៀវយ៉ាងខ្លាំងតែត្រឹមស្មើពីបាល់ប៉េណាទី។ ក្រុមម្ចាស់ជើងឯក Premier League ២០សម័យកាលបានបើកការនាំមុនដំបូងពីបាល់់ដាច់មាត់ Jodan Sancho ពោលគឺនៅនាទីទី ៥០តែម្តង តែមិនបានប៉ុន្មានផងក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់តាមស្មើវីញពីការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់ខ្សែការពារ Jorginho នៅនាទីទី ៦៩ ពីការបង្កកំហុសរបស់ពី Aaron Wan-Bissaka ទៅលើ Thiago Silva។ ជាមួយគ្នានេះដែរ Cristiano Ronaldo បានត្រឹមអង្គុយកៅអីបម្រុង ក្រោយប្តូរចូលជំនួស Sancho។

ក្រោយចប់ការប្រកួតគ្រូជំនួយ Carrick បាននិយាយថា “ខ្ញុំមិនគិតថាវាជាបាល់ប៉េណាល់ទីទាល់តែសោះ ពួកគេបានស៊ុតជាច្រើនដងទៅលើ David De Gea ដែលយើងបានដឹងមុនការប្រកួតថាគូរប្រកួតរបស់យើងនឹងត្រូវរកបានមួយ ឬពីរគ្រាប់ទៀត។ រីឯអ្នកចាត់ការទូទៅលោក Thomas Tuchel មានការព្រួយបារម្មណ៍ជាខ្លាំង ខណៈដែលក្រុមរបស់គាត់មិនបានទាញយកប្រយោជន៍ពីការត្រួតត្រាដ៏លើសលប់របស់ពួកគេ ដោយមានការព្យាយាមស៊ុតបញ្ចូលទីចំនួន ២៤ដងធៀបនឹងបីគ្រាប់របស់ Man United ។  រូចលោកក៏បាននិយាយថា “យើងមានការខកចិត្ត ប៉ុន្តែយើងមិនមានការសោកស្តាយទេ រឿងនេះអាចកើតឡើងសម្រាប់បាត់ទាត់។ ខ្ញុំគ្រាន់តែប្រាប់ក្រុមថាខ្ញុំសប្បាយចិត្តជាមួយនឹងទម្រង់សម្រុកលឿនៗរបស់យើង “។

ក្រុមតោខៀវនៅតែឈរនៅលើកំពូល ប៉ុន្តែនៅក្នុងអ្វីដែលមើលទៅដូចជាវានឹងជាការប្រជែងដណ្តើមពានដ៏តឹងតែងរវាងក្រុមរបស់ Tuchel គឺ Manchester City និង Liverpool រីឯក្រុម Man UTD ឈរនៅលេខរៀងទី ៨។

ដកស្រង់ចេញពី៖ BBCNews 

 

 

Share.

About Author

Leave A Reply