ទោះឆ្លាក់ព្រិលខ្លាំងពិនណាក៏ក្រុម Manchester City អាចស្វែករកជ័យជម្នះរបស់ខ្លួនបានដដែល

Pinterest LinkedIn Tumblr +

ក្រុម្ចាស់ជើងឯក Premier League រដូវកាលមុនបានបើកកីឡាដ្ឋាន Etihad ទទួលស្វាគមន៏ក្រុមញញួរធំ West Ham United ក្រោយយកឈ្នះក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី ១៣។

ជាការពិតណាស់ក្រុមទាំងពីរកាលពីយប់មិញនេះលក្រុមទាំងពីរមានការសម្រុកគ្នាទៅវីញទៅមកជាខ្លាំង។ ខ្សែបម្រើកណ្តាលរបស់ Manchester City កីឡាករ Ilkay Gundogan បានស៊ុត ១គ្រាប់បើកការនាំមុនដំបូងនៅនាទីទី ៣៣ នឹង ១ គ្រាប់ទៀតរបស់ Fernandino នៅនាទីទី ៩០ ហើយវាគឺជាគ្រាប់ទី ៣ របស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ក្នុងរដូវកាលនេះ ហើយជាគ្រាប់ទីពីររបស់គាត់ក្នុងការប្រកួតលីកចំនួន ៤។ ប៉ុន្តែក្រុមភ្ញៀវក៏ស៊ុត ១គ្រាប់ចុងម៉ោងផងដែរពីកីឡាករ Manuel Lanzini នៅនាទីទី ៩០+៤ តែម្តង។

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Man City បាននិយាយថា “ចំនួននៃឱកាសដែលយើងបានបង្កើត ជាពិសេសនៅក្នុងតង់ទីមួយ ដែលក្រុមទាំងពីរបានលេងវាគឺជាជ័យជម្នះដ៏ធំសម្រាប់ពួកយើង សម្រាប់ការខិតខំប្រឹងប្រែងពីកីឡាករ ។

នៅក្នុងការប្រកួតដែលមានព្យុះព្រិលបានធ្វើអោយ Manchester City ត្រលប់ទៅឈរនៅចំណាត់ថ្នាក់លេខ ២ដែលមាន ៦ ពិន្ទុដាច់ពីក្រុម Hammers ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ទោះបីជារងបរាជ័យជាប់ៗគ្នាក្នុង Premier League ជាលើកដំបូងចាប់តាំងពីខែមេសាក៏ដោយ។

ដកស្រង់ចេញពី៖ BBCNews 

 

Share.

About Author

Leave A Reply