បងធំ​ Ramos ចេញមកគាំទ្រ Messi សម្រាប់ជ័យជំនះ Ballon d’Or បន្ទាប់ពី PSG ចាប់ផ្តើមលេងជាមួយគ្នាដំបូង

Pinterest LinkedIn Tumblr +

ខ្សែការពារកណ្តាល Sergio Ramos បានគាំទ្រជាខ្លាំងដែលមិត្តរួមក្រុមថ្មី  Messi របស់គាត់ថាអាចនឹងដណ្តើមយកពានរង្វាន់ Ballon d’Or នៅឆ្នាំនេះបាន។

ជាការពិតណាស់ក្រោយការបង្ហាញខ្លួនជាលើកដំបូងសម្រាប់កីឡាករសញ្ចាតិអ៉េស្បាញ់ជាមួយនឹងក្លឹបថ្មីរបស់ខ្លូន​ PSG នឹងលេងជាមួយ Lionel Messi ផងដែរ។ Ramos រូបគេនិយាយថាគាត់សូមជូនពរ Lionel Messi “សំណាងល្អនៅក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅសប្តាហ៍នេះ ហើយសង្ឃឹមថាមិត្តរួមក្រុម Paris Saint-Germain ថ្មីរបស់គាត់អាចនាំយកកិត្តិយសមកផ្ទះវិញម្តងទៀត។

គួរបញ្ចាក់ថាអតីតមិត្តរួមក្លឹបដែលប្រែក្លាយគូប្រជែងនៅក្លឹបយក្ស Ligue 1  អ៉េស្បាញ់បានជួយជំរុញឱ្យមានការវិលត្រលប់មកវិញជាមួយនឹងក្រុមអ្នកមាន Paris នៅចុងសប្តាហ៍នេះ ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់កីឡាករវ័យ ៣៥ឆ្នាំសម្រាប់ក្លឹប។

Ramos បានប្រាប់ ESPN មុនការប្រកួតរើសយក Ballon d’Or នេះថា “បាទពិតណាស់ខ្ញុំសង្ឃឹមថាគាត់ឈ្នះពានរង្វាន់មួយនេះ ជាមួយគ្នានេះដែរខ្ញុំ​នឹង​ការពារ​កីឡាករ​ក្នុង​ក្រុម​របស់​ខ្ញុំ ខ្ញុំ​ជូនពរ​គាត់​ឱ្យ​ជួប​តែ​សំណាង​ល្អ​ គាត់មានរូបរាងល្អ ខ្ញុំគិតថាបន្តិចម្តងៗ យើងម្នាក់ៗនឹងនាំមកនូវគុណភាពផ្ទាល់ខ្លួនរបស់ក្រុមយើង ដើម្បីធ្វើឱ្យ Paris Saint-Germain កាន់តែអស្ចារ្យ និងសម្រេចបាននូវអ្វីដែលយើងចង់សម្រេច”។

កាលពីយប់មិញនេះខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនបានបញ្ចូលអោយមិត្តរួមក្រុម ៣គ្រាប់ផងដែរក្រោយយកឈ្នះក្នុងលទ្ធផល ៣-១ ទៅលើក្រុមម្ចាស់ជើងឯក Saint-Etienne។

ដកស្រង់ចេញពី៖ Goal

Share.

About Author

Leave A Reply