ទីបំផុត! ខ្សែប្រយុទ្ធ Messi អាចឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៧ហើយ

Pinterest LinkedIn Tumblr +

ខ្សែប្រយុទ្ររបស់ Paris St-Germain និងអាហ្សង់ទីន Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ដែលជាពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំជាលើកទីប្រាំពីរហើយ។

កីឡាករវ័យ ៣៤ឆ្នាំបានជួយប្រទេសរបស់គាត់ឈ្នះពានរង្វាន់ Copa America ដែលជាកិត្តិយសសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទិនដំបូងរបស់គាត់ ហើយបានស៊ុតបញ្ចូលទី ៤០ គ្រាប់ក្នុងឆ្នាំ  ២០២១ ២៨គ្រាប់សម្រាប់ក្រុមអ្នកមានបុណ្យ Barcelona, ៤ គ្រាប់ផងដែរសម្រាប់ PSG និង ៨ គ្រាប់សម្រាប់អាហ្សង់ទីន។ ចំណែកខ្សែប្រយុទ្ធ Bayern Munich និងប៉ូឡូញ Robert Lewandowski ជាប់ចំណាត់ថ្នាក់លេខ២ ខ្សែបម្រើ Chelsea និងអ៊ីតាលី Jorginho ជាប់លេខ៣ ហើយខ្សែប្រយុទ្ធបារាំង Karim Benzema របស់ Real Madrid ជាប់លេខ៤។

Messi គាត់បាននិយាយនៅក្នុងពិធីដែលធ្វើឡើងនៅ Theatre du Chatelet ទីក្រុងប៉ារីសថា “វាពិតជាមិនគួរឱ្យជឿក្នុងការមកទីនេះម្តងទៀត កាលពីពីរឆ្នាំមុន ខ្ញុំគិតថាវាជាលើកចុងក្រោយរបស់់ខ្ញុំ មនុស្សចាប់ផ្តើមសួរខ្ញុំថាពេលណាខ្ញុំនឹងចូលនិវត្តន៍ ប៉ុន្តែឥឡូវនេះខ្ញុំនៅទីនេះនៅទីក្រុងប៉ារីស ហើយសប្បាយចិត្តខ្លាំងណាស់ វាជាឆ្នាំដ៏ពិសេសសម្រាប់ខ្ញុំជាមួយនឹងពានរង្វាន់ Copa America នេះ ខ្ញុំមិនដឹងថាតើវាជាឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំឬអត់នោះទេ ខ្ញុំមានអាជីពយូរអង្វែង ប៉ុន្តែវាជាឆ្នាំពិសេសមួយដែលមានចំណងជើងជាមួយអាហ្សង់ទីន បន្ទាប់ពីពេលវេលាដ៏លំបាក និងការរិះគន់”។ Messi ក៏​បាន​និយាយ​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​វ័យ​៣៣​ឆ្នាំ Lewandowski។ ខ្ញុំ​ចង់​និយាយ​ទៅ Robert ថា​វា​ជា​កិត្តិយស​ដែល​ឡើង​ប្រឆាំងជាមួយ​គាត់ គាត់សមនឹងឈ្នះវាកាលពីឆ្នាំមុន។

អតីតកីឡាកររបស់ក្រុមយក្សកាតាឡាន់ធ្លាប់ឈ្នះពានច្រើនជាងកីឡាករដទៃទៀត ហើយជោគជ័យទីប្រាំពីររបស់គាត់កើតឡើងបន្ទាប់ពីការឈ្នះក្នុងឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply