ទីបំផុត! Manchester United តែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកបណ្ដោះអាសន្នហើយ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United នៅពេលនេះបានតែងតាំងលោក Ralf Rangnick ជាអ្នកគ្រប់គ្រងបណ្ដោះអាសន្នរបស់ពួកគេរហូតដល់ដំណាច់រដូវកាលនេះ ដោយស្ថិតនៅក្រោមលក្ខខណ្ឌតម្រូវនៃទិដ្ឋាការការងារ។

គ្រូបង្វឹកវ័យ 63 ឆ្នាំរូបនេះចូលកាន់តំណែងពីលោក Ole Gunnar Solskjaer ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃទី ២១ ខែវិច្ឆិកាបន្ទាប់ពីចាញ់ Watford យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១។ លោក Rangnick បានចាកចេញពីតួនាទីរបស់គាត់ជាប្រធានផ្នែកកីឡា និងអភិវឌ្ឍន៍នៅក្លឹបរុស្ស៊ី Lokomotiv Moscow ដើម្បីចូលបម្រើការងារជាមួយក្លឹបជើងឯក Premier League ២០ សម័យកាលវិញ។

គ្រូបង្វឹកសញ្ចាតិអាឡីម៉ង់បាននិយាយថា “ខ្ញុំរំភើបណាស់ដែលបានចូលរួមជាមួយ Manchester United ហើយផ្តោតលើការធ្វើឱ្យរដូវកាលនេះទទួលបានជោគជ័យ។ លោក Rangnick បានបន្ថែមថា “ក្រុមពោរពេញដោយទេពកោសល្យ និងមានថ្នាលយុវជនច្រើនព្រមទាំងមានបទពិសោធន៍ រាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំសម្រាប់ក្លឹបរយៈពេលប្រាំមួយខែខាងមុខ គឺជួយកីឡាករទាំងអស់នេះអោយបំពេញសក្តានុពលរបស់ពួកគេ។

​ដូច្នេះ​ទេអ្នក​ចាត់​ការ​បណ្ដោះ​អាសន្ន Michael Carrick នឹង​នៅ​តែ​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ដដែល។ Rangnick នឹងមក Old Trafford ជាមួយនឹងបុគ្គលិកមួយចំនួនតូច ប៉ុន្តែគ្រូបង្វឹកបច្ចុប្បន្ន ដែលសុទ្ធតែបន្តធ្វើតាមការបណ្តេញចេញរបស់លោក Ole Gunnar Solskjaer នឹងនៅដដែល ហើយបន្ថែមពីនេះទៀតចប់រដូវកាលលោក Rangnick នឹងបន្តនៅទឹកដី Manchester ពីរឆ្នាំបន្ថែមក្នុងតួនាទីជាអ្នកប្រឹក្សាយោបល់។

Rangnick បានកសាងកេរ្តិ៍ឈ្មោះគ្រូបង្វឹកដ៏គួរឱ្យចាប់អារម្មណ៍ក្នុងអំឡុងពេលរបស់គាត់នៅក្នុងប្រទេសអាឡឺម៉ង់ដោយទាំងគ្រូបង្វឹក Liverpool លោក Jurgen Klopp និងគ្រូបង្វឹក Chelsea លោក Thomas Tuchel បាននិយាយយ៉ាងខ្លាំងអំពីមិត្តរួមជាតិរបស់ពួកគេ។

គួរបញ្ចាក់ថាការប្រកួតដំបូងរបស់គាត់ដែលទទួលបន្ទុក Man Utd ដែលឈរនៅលេខរៀងទី 8 ក្នុងក្របខ័ណ្ឌ Premier League អាចនឹងប៉ះក្រុម Arsenal នៅថ្ងៃព្រហស្បតិ៍ ប្រសិនបើពាក្យសុំអនុញ្ញាតការងាររបស់គាត់ត្រូវបានទទួលទាន់ពេលវេលា។

ដកស្រង់ចេញពី៖ BBCNews 

 

 

Share.

About Author

Leave A Reply