ផ្លូវការហើយ! ខ្សែប្រយុទ្ធ Neymar អាចនឹងរបួសសរសៃចងកជើងរយះពេលយូរ

Pinterest LinkedIn Tumblr +

ក្លឹបអ្នកមាននៅ Paris Saint-Germain F.C. ​បារាំង​បាន​បញ្ជាក់​ថា Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ទៅ ៨ សប្តាហ៍​បន្ទាប់​ពី​មានបញ្ហា​របួស​កជើង។

ជាការពិតណាស់កីឡាករវ័យ 29 ឆ្នាំរូបនេះត្រូវបានគេដាក់នៅលើត្រង់ការបន្ទាប់ប៉ុន្មាននាទីចុងក្រោយនៃជ័យជម្នះ ៣-១ ក្រៅដីកាលពីថ្ងៃអាទិត្យនៅក្នុងទឹកដី Saint-Etienne។ ជាមួយគ្នានេះដែរ Neymar នឹងត្រូវខកខានការប្រកួត PSG Ligue ១ ចំនួន ៧ប្រកួតចុងក្រោយ និងការប្រកួត Champions League ផងដែរ។

ក្លឹប PSG បានចេញមកបញ្ចាក់ថា “ការពិនិត្យបានធ្វើឡើងបញ្ជាក់ថាកីឡាករជម្រើសជាតិប្រេស៊ីល បានរងរបួសកជើងខាងឆ្វេងដោយរបួសសរសៃកជើង។ ក្លឹប​បាន​បន្ថែទៀយ​ថា ការ​អាប់ដេត​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ៧២ ម៉ោង។

គួរបញ្ចាក់ថាក្រុម Paris មាន ១២ពិន្ទុដាច់ពីក្រុមលេខ ២ Rennes ខណៈពេលដែលនៅ Champions League ពួកគេត្រូវបានធានាថានឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូល A និងឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ។ PSG នឹងត្រូវប្រកួតជាមួយក្លឹប Club Bruges នៅផ្ទះនៅថ្ងៃទី ៧ខែធ្នូ មុនពេលការប្រកួតបន្តនៅខែកុម្ភៈ។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply