គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បាននិយាយថាខ្សែបម្រើអង់គ្លេស Jack Grealish “លេងបានល្អជាងអ្វីដែលគាត់ជឿ” ចាប់តាំងពីចូលរួមជាមួយក្លឹបក្នុងតម្លៃ១០០ លានផោន។
ជាការពិតណាស់ក្រោយការមកដល់របស់កីឡាករសញ្ចាតិអង់គ្លេសរូបនេះ មិនសូវបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះណាមួយទេ ក្រុមការដឹកនាំរបស់លោក Pep។ ជាមួយគ្នានេះដែរនៅក្នុងបទសម្ភាសន៍ជាមួយ Telegraph កាលពីថ្ងៃពុធហើយលោក Pep បាននិយាយថា “ខ្ញុំដឹងថាគាត់ល្អឥតខ្ចោះប៉ុណ្ណា ខ្ញុំមិនមានការសង្ស័យអំពីរឿងនោះទេ។ ខ្ញុំមិនទាន់បានឃើញមួយប្រកួតណានៅឡើយទេ ដែលគាត់មិនបានលេងដោយគុណភាពដែលគាត់មាន។ នៅទីនេះខ្ញុំទាមទារឱ្យពួកគេលេងឱ្យបានល្អបំផុតគ្រប់ការប្រកួតទាំងអស់ ហើយបន្ទាប់ពីយើងព្យាយាមវិភាគពីហេតុផលដែលយើងលេងមិនបានល្អ ហើយយើងនឹងអាចជួយអ្នកបាន។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបាននិយាយថា “វាពិបាកជាងអ្វីដែលខ្ញុំរំពឹងទុក ចាប់តាំងពីការផ្ទេរមកលេងនៅក្លឹបមេឃខៀវចាប់តាំងពីខែសីហា។
គួរបញ្ចាក់ថា Grealish បានស៊ុតបញ្ចូលទីចំនួន ២គ្រាប់ និង assists ចំនួន ៣លើកពីការបង្ហាញខ្លួន ១៥លើកដំបូងរបស់គាត់សម្រាប់ក្រុមការពារតំណែងជើងឯក Premier League។
ដកស្រង់ចេញពី៖ BBCNews