គ្រូបង្វឹកថ្មីលោក Ralf Rangnick នឹងមិនចាប់ផ្តើមរជ្ជកាល Manchester United របស់គាត់រហូតដល់បន្ទាប់ពីការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍ទល់នឹង Arsenal នោះទេខណៈដែលលោក Carrick មកដឹកនាំដដែលសិន។
ជាការពិតណាស់កាលពីថ្ងៃច័ន្ទក្រុមម្ចាស់ជើងឯក Premier League ២០ សម័យកាលបានបញ្ជាក់ថា គ្រូបង្វឹកវ័យ ៦៣ ឆ្នាំត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លឹបក្នុងកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាលនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះរបាយការណ៍ជាច្រើនបាននិយាយថា គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់នឹងមិនអាចចូលជំនួសកន្លែងរបស់គាត់ក្នុងជំនួបដ៏សំខាន់ជាមួយក្រុមកាំភ្លើងធំនោះទេ។
គួរបញ្ចាក់ថាលោក Michael Carrick នឹងនៅតែស្ថិតក្នុងការដឹកនាំដដែល ដោយកីឡាករអង់គ្លេសរូបនេះបានកត់ត្រាជ័យជម្នះរួចហើយនៅ Villarreal ក្នុងលទ្ធផល ២-០ និងស្មើ ១-១ ជាមួយ Chelsea ដែលកំពុងនាំមុខនៅ Premier League។ ក្លឹប Man United ត្រូវបានគេនិយាយថាមានសង្ឃឹមថា Rangnick នឹងអាចចាប់ផ្តើមតួនាទីរបស់គាត់ជាផ្លូវការមុនពេលជួបក្រុម Crystal Palace នៅថ្ងៃអាទិត្យផងដែរ។
ដកស្រង់ចេញពី៖ Sportmole