ខ្លាំងណាស់! Liverpool លត់ក្រុមម្ចាស់ផ្ទះ Everton ដល់ដីយ៉ាងចាស់ដៃ

Pinterest LinkedIn Tumblr +

ក្រុមហង្សក្រហម Liverpool បានបង្កើនជ័យជម្នះរបស់ខ្លួនបន្តទៀតហើយក្រោយផ្តួលក្រុម Everton យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ការប្រកួតក្របខណ្ឌ Premier league សប្តាហ៏ទី១៤។

ជាការពិតណាស់ក្រុមហង្សក្រហមនៅតែប្រើប្រាស់ប្រព័ន្ធលេងយ៉ាងល្អឥតខ្ចោះក្រុមការដឹកនាំរបស់លោក Jurgen Klopp។ ក្រុមភ្ញៀវបានបើការនាំមុនដំបូងរបស់ខ្សែបម្រើ Jordan Henderson ពោលគឹនៅនាទីទី ៩ ចំណែកឯកីឡាករសញ្ចាតិអេហ្សុីបស៊ុត ២គ្រាប់ម្នាក់ឯងតែម្តងនៅនាទីទី ១៩ នឹង ៦៤ ហើយជាគ្រាប់ទី ១៩ ក្នុងការបង្ហាញខ្លួនចំនួនទី ១៩។ Diogo Jota អតីតកីឡាកររបស់ Wolverhampton Wanderers នៅនាទីទី៧៩។ ក្រុមម្ចាស់ផ្ទះ Everton កីឡាករ Demarai Gray នៅនាទីទី ៣៨។

គួរបញ្ចាក់់ថា Liverpool នៅតែជាក្រុមដែលមានគុណភាពពេលនេះរកបានចំនួន ៤៣ គ្រាប់ក្នុងលីកនៅរដូវកាលនេះច្រើនជាងក្រុមផ្សេងទៀតនៅក្នុងលីកធំៗទាំង ៥ របស់អឺរ៉ុប និងនាំមុខក្រុម Bayern Munich ដែលស៊ុតបាន ៤២គ្រាប់។ នេះគឺជាជ័យជម្នះដ៏ធំបំផុតរបស់ Liverpool នៅលើទឹកដី Everton ចាប់តាំងពីពួកគេបានឈ្នះ ៥-០ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៨២។ Liverpool ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមានពីរពិន្ទុតាមពីក្រោយ Chelsea។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply