ជាអ្នកណា? លោកRangnick កំណត់អត្តសញ្ញាណកីឡាករចំណូលថ្មីបីនាក់សម្រាប់ Manchester United

Pinterest LinkedIn Tumblr +

អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាខក្រហម Manchester United លោក Ralf Rangnick ត្រូវបានគេរាយការណ៍ថាបានកំណត់អត្តសញ្ញាណកីឡាករថ្មីចំនួន ៣នាក់សម្រាប់ក្លឹបដោយក្នុងនោះដែរក៏មាន Erling Braut Haaland តារាឆ្នើមរបស់ Borussia Dortmund រួមបញ្ចូលក្នុងបញ្ជីផងដែរ។

 ជាការពិតណាស់ក្រោយការមកចាកចេញរបស់លោក Ole Solskjaer នៅពេលនេះក្លឹបបានស្វែករកអ្នកដឹកនាំថ្មីបានហើយគឺលោក​ Ralf Rangnick នឹងមកដឹកនាំក្លឹបម្ចាស់ជើងឯក ២០សម័យកាលសម្រាប់យុទ្ធនាការដែលនៅសល់នៃឆ្នាំ ២០២១-២២ មុនពេលចូលកាន់តួនាទីប្រឹក្សានៅក្លឹប។

យោងតាមគេហទំព័រ Bild បាននិយាយថាគ្រូបង្វឹកវ័យ ៦៣ឆ្នាំរូបនេះបានប្តេជ្ញាចិត្តនាំយក Haaland មកកាន់ Old Trafford ដោយកីឡាករសញ្ចាតិន័រវេសរូបនេះនឹងអាចមានតម្លៃខ្លួនចំនួន ៦៣ លានផោនក្នុងកិច្ចសន្យារបស់គាត់នៅរដូវក្តៅក្រោយ។ របាយការណ៍បានអះអាងថាខ្សែប្រយុទ្ធ Timo Werner របស់ក្រុមតោខៀវ Chelsea ក៏ជាគោលដៅមួយផងដែរ ដោយ Rangnick ជឿជាក់ថាគាត់អាចទទួលបានល្អបំផុតពីកីឡាករសញ្ចាតិអាល្លឺម៉ង់នៅទីក្រុង Manchester ។

គ្រូ​បង្វឹក​ដែល​ចូល​មក​នេះ​ក៏​ត្រូវ​បាន​គេ​ចោទ​ថា​មាន​គម្រោងនាំយកអតីតកូនក្រុមរបស់ខ្លួន​កីឡាករ Amadou Haidara របស់ RB Leipzig ដែល​អាច​ត្រូវ​បាន​បិសាច​ក្រហម​តាម​ដាន​ក្នុង​ការ​ប្រកួត​ពីរ​លើក​បន្ទាប់​របស់​ក្រុម​គាត់។

គួរបញ្ចាក់ថា Chelsea ម្ចាស់ជើងឯក Champions League ទំនងជាមិនលក់ Werner ក្នុងការផ្លាស់ទៅ Man United ទេប៉ុន្តែ Dortmund កំពុងប្រឈមមុខនឹការរក្សា Haaland ដែលត្រូវបានគេនិយាយថាមានទំនាក់ទំនងជិតស្និទ្ធជាមួយ Rangnick បន្ទាប់ពីពួកគេនៅជាមួយគ្នានៅ Red Bull Salzburg។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply