គ្រូបង្វឹកបណ្តោះអាសន្ន Michael Carrick ចាកចេញពីក្រុមបិសាចក្រហម Manchester United បន្ទាប់ពីយកឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣-២ កាលពីយប់មិញនេះ។
ជាការពិតណាស់ក្រោយការចាកចេញពីរបស់លោក Solskjear ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី ២១ ខែវិច្ឆិកាធ្វើអោយគ្រូបង្វឹកសញ្ចាតិអង់គ្លេស Carrick មកដឹកនាំជំនួសជាប៉ុណ្នោះអាសន្ន តែនៅពេលនេះរូបលោកសម្រេចចិត្តចាកចេញពីក្លឹបមែនទែនហើយ។
គ្រូបង្វឹកវ័យ ៤០ឆ្នាំរូបនេះបាននិយាយទៅកាន់ BBC Sport ថា៖ «បន្ទាប់ពីគិតនិងពិចារណាជាច្រើន ខ្ញុំបានសម្រេចចិត្តថាពេលនេះជាពេលវេលាដ៏សមស្របសម្រាប់ខ្ញុំក្នុងការចាកចេញ។ ខ្ញុំចូលចិត្តធ្វើការងារជាមួយក្លឹបបិសាចក្រហម Man UTD ពួកគេជាក្រុមដ៏អស្ចារ្យបំផុត”។ ក្រោយការចាកចេញរបស់អតីតខ្សែបម្រើរបស់ Man UTD កីឡាករ Bruno Fernandes បាននិយាយបន្ទាប់ពីឈ្នះ Arsenal បាននិយាយថា Carrick អាចក្លាយជា “អ្នកចាត់ការកំពូលនាពេលអនាគត ប្រសិនបើគាត់បន្តអាជីពក្នុងការគ្រប់គ្រងនេះទៀត។
ជាមួយគ្នានេះដែរលោក Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចប់រដូវកាល។
គួរបញ្ចាក់ថាលោក Carrick គាត់បានដឹកនាំការឈ្នះ ២-០ Champions League ក្រៅដីលើក្រុម Villarreal កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា សម្រាប់លទ្ធផលស្មើ ១-១ លើក្រុម Chelsea កាលពីថ្ងៃអាទិត្យមុន។ បន្ទាប់ពីការទទួលជ័យជម្នះរបស់ Arsenal ដែលបានលើកក្រុម Man United ឱ្យស្ថិតក្នុងចំណាត់ថ្នាក់ទី ៧ក្នុងតារាង។
ដកស្រង់ចេញពី៖ BBCNews