ល្អយ៉ាងនេះ! Ronaldo ស៊ុតប៉េណាទី ១គ្រាប់ចុងក្រោយរកជ័យជម្នះអោយក្រុម Manchester United

Pinterest LinkedIn Tumblr +

ក្រុមម្ចាស់ជើងឯក Premier League ២០សម័យកាលបានស្វែងរកជ័យជម្នះជាសារថ្មីហើយក្រោយយកឈ្នះក្រុម  Arsenal ក្នុងលទ្ធផល ៣-២ នៅឯកីឡាដ្ឋាន Old Trafford ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី ១៤។

ជាការពិតណាស់ក្រុមទាំងពីរកាលពីយប់មិញនេះមានការសម្រុកគ្នាទៅវីញទៅមកជាខ្លាំង។ ក្រុមកាំភ្លើងធំ Arsenal បានបើកការនាំមុនដំបូងតែម្តងរបស់ខ្សៃប្រយុទ្ធ Emile Smith Row នៅនាទីទី ១៣ ខណៈពេលដែលអ្នកចាំទី David de Gea របស់ Man United ដេកនៅលើដី ហាក់បីដូចជាមានរបួសទៅលើជើង តែមិនបានប៉ុន្មានក៏ក្រុមម្ចាស់ផ្ទះបិសាចក្រហម Bruno Fernandes រកបាននៅនាទីទី ៤៤ ​ រីឯតារាឆ្នើមសញ្ចាតិព័រទុយហ្គាល់ Cristiano Ronaldo ស៊ុរពីរគ្រាប់ម្នាក់ឯងផងដែរនៅនាទីទី ៥២ នឹងបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី ៧០ ហើយស៊ុតបញ្ចូលទីគ្រាប់ទី ៨០១ ក្នុងអាជីពរបស់គាត់ផងដែរ ។ Martin Odegaard​ អតីតកីឡាករបស់ Real Madrid មាន ១គ្រាប់ជាគ្រាប់តាមស្មើនៅនាទីទី ៥៤។

លទ្ធផល​នេះបាន​ធ្វើ​ឱ្យ Man UTD មាន​បី​ពិន្ទុ​ដាច់​ក្រុម​លេខ​ ៤ Arsenal បន្ទាប់​ពី​កត់ត្រា​ជ័យជម្នះ​ពីរ​លើក និង​ស្មើ​ក្រោម​ការ​ដឹកនាំ​របស់ Michael Carrick ដែល​ជា​បណ្តោះអាសន្ន​របស់​លោក Michael Carrick។ Manchester United នឹងត្រូវប្រកួតបន្ទាប់ជាមួយនឹង Crystal Palace នៅថ្ងៃអាទិត្យ ទី ៥ ខែធ្នូ ចំណែកឯ Arsenal ប្រកួតជាមួយ Everton នៅថ្ងៃចន្ទ ទី 6 ខែធ្នូ។

ដកស្រង់ចេញពី៖ BBCNews

Share.

About Author

Leave A Reply