ក្លឹបម្ចាស់ជើងឯក Premier League ២០សម័យកាលបានផ្តល់ទឹកប្រាក់ចំនួន ៨.៥ លានផោនអោយទៅគ្រូបង្វឹកបង្គោលថ្មីលោក Ralf Rangnick ក្នុងការចុះហត្ថលេខាទៅលើ Erling Braut Haaland។
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថានឹងផ្តល់រង្វាន់ដល់ Ralf Rangnick ចំនួន ១០លានអឺរ៉ូ ឫស្មើចំនួន (៨.៥ លានផោន) ប្រសិនបើគាត់អាចនាំយក Haaland មកកាន់ Old Trafford នៅមុនយុទ្ធនាការ ២០២២-២៣ នេះបាន ។ ជាមួយគ្នានេះដែរកីឡាករសញ្ចាតិន័រវេស នឹងមានលក្ខខណ្ឌដោះលែងរូបគេក្នុងតម្លៃ ៦២លានផោនក្នុងកិច្ចសន្យា ជាមួយ Dortmund ហើយត្រូវបានគេរំពឹងថានឹងក្លាយជាកីឡាករដែលមានការចាប់អារម្មណ៍ពី Man United, Man City, Chelsea, Bayern Munich, Barcelona និង Real Madrid ផងដែរ។
របាយការណ៍ថ្មីៗនេះបានអះអាងថា Rangnick ដែលបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីក្លាយជាអ្នកចាត់ការបណ្តោះអាសន្នរបស់ Man United សម្រាប់រដូវកាលនេះ។
យោងតាម Bild បានឱ្យដឹងថា Man UTD បានសន្យាថានឹងផ្តល់ប្រាក់រង្វាន់ដល់គ្រូបង្វឹកសញ្ចាតិអាល្លឺម៉ង់ចំនួន ១០លានអឺរ៉ូ (៨.៥ លានផោន) ប្រសិនបើគាត់អាចនាំយកខ្សែប្រយុទ្ធវ័យ ២១ឆ្នាំមកកាន់ទឹកដីអង់គ្លេស ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងាខាងមុននេះ។
អ្នកចាត់ការបណ្តោះអាសន្នរបស់ Man United ថ្មីបានដើរតួយ៉ាងសំខាន់នៅក្នុងក្រុម Red Bull Salzburg ក្នុងការទិញយក Haaland ពី ក្លឹបMolde កាលពីឆ្នាំ ២០១៩ ហើយត្រូវបានគេជឿថាមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសាររបស់គែផងដែរ។
ដកស្រង់ចេញពី៖ Sportmole