ជាអ្នកណា? Ralf Rangnick នឹងនាំអតីតកូនក្រុមរបស់ខ្លួនម្នាក់មកកាន់ Manchester United

Pinterest LinkedIn Tumblr +

ខ្សែបម្រើ Amadou Haidara របស់ RB Leipzig ត្រូវបានគេរាយការណ៍ថានឹងក្លាយជាកីឡាករដំបូងគេរបស់ Manchester United នៃយុគសម័យ Ralf Rangnick មកដឹកនាំ។

ក្រុមបិសាចក្រហមនឹងស្ថិតនៅក្រោមការបង្វឹកបណ្ដោះអាសន្នរបស់កីឡាករវ័យ ៦៣ឆ្នាំជាលើកដំបូងក្នុងអំឡុងពេលការប្រកួត Premier League នៅថ្ងៃអាទិត្យជាមួយ Crystal Palace។

ឥឡូវនេះយោងតាមកាសែត The Sun បានរាយការណ៍ថា United កំពុងរៀបចំបង្កើតលក្ខខណ្ឌនៃការដាក់តម្លៃខ្លួនរូបគេក្នុងតម្លៃ ៣២ លានផោនរបស់គាត់នៅខែក្រោយនេះ។ របាយការណ៍បន្ថែមទៀតថា Rangnick មានការស្រឡាញ់ប្រព័ន្ធលេងរូបគេជាខ្លាំង ជាមួយគ្នានេះដែរកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ ២៣ឆ្នាំបន្ទាប់ពីការពិភាក្សាជាមួយភ្នាក់ងាររបស់គាត់នឹងក្លឹបរួចរាល់ហើយ។

គួរបញ្ចាក់ថាកីឡាករសញ្ចាតិម៉ាលីបានស៊ុតបញ្ចូលទីចំនួន ១០ គ្រាប់និង ៦ Assists ពីការបង្ហាញខ្លួន ៩៥ប្រកួតសម្រាប់ក្រុម RB Leipzig ក្នុងការប្រកួតទាំងអស់ ហើយកិច្ចសន្យារបស់គាត់ជាមួយក្រុម Bundesliga គឺមិនផុតកំណត់រហូតដល់ឆ្នាំ ២០២៥ ឯណោះ។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply