ល្អយ៉ាងនេះ! Lewandowski ស៊ុត២គ្រាប់ម្នាក់ឯងជួយអោយ Bayern បានជ័យជម្នះយ៉ាងងាយស្រួល

Pinterest LinkedIn Tumblr +

ក្រុមភ្ញៀវ Bayern Munich បានយកជ័យជម្នះជាបន្តបន្ទាប់ក្រោយយកឈ្នះក្រុមភ្ញៀវ Borussia Dortmund ក្នុងលទ្ធផល ៣-២​ ដើម្បីឈរនៅកំពូលតារាងនៃក្របខណ្ឌ Bundesliga កាលពីយប់មិញនេះ។

 ជាការពិតណាស់យើងបានដឹងហើយថាកាលពីយប់មិញនេះក្រុមទាំងពីរនេះមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំងតែអ្វីគួរអោកសោកស្តាយក្រុមម្ចាស់ផ្ទះបែរជាចាញ់ក្នុងដឹខ្លួនឯង។ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុនដំបូងរបស់ខ្សែបម្រើ​ Julian Brand ពោលគឹរកបាននៅនាទីទី ៥ តែក៏តាមស្មើវីញលឿនពីសំណាក់ខ្សែប្រយុទ្ធសញ្ចាតិប៉ូឡូញបានស៊ុត ២គ្រាប់ម្នាក់ឯងនៅនាទីទី ៩ នឹង ១គ្រាប់ទៀតគឹជាការស៊ុតបាល់ពិន័យ ១១ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​នៅនាទីទី ៧៧ រីឯ Kingsley Coman ស៊ុតបញ្ចូលទីនៅនាទីទី ៤៤។ តារាឆ្នើមរបស់ Dortmund Erling Braut Haaland មាន ១គ្រាប់ដែរពីការស៊ុតយ៉ាងស្អាតនៅនាទីទី ៤៨។

គួរបញ្ចាក់ថាគ្រាប់បាល់របស់ Lewandowski គឺជាគ្រាប់ទី ៦៦ របស់គាត់ក្នុងការបង្ហាញខ្លួនចំនួន ៥៥ ប្រកួតក្នុងឆ្នាំ២០២១ និងជាលើកទី ១១៨ របស់គាត់នៅ Bundesliga ដែលជាគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។

គ្រូបង្វឹក Dortmund លោក Marco Rose ត្រូវបានកក់ទុកមុនក្នុងការប្រកួតនេះ នៅពេលដែលគាត់មានអារម្មណ៍ថាក្រុមរបស់គាត់គួរតែមានការពិន័យ ហើយត្រូវបានបណ្តេញចេញសម្រាប់ការប្រុងប្រយ័ត្នជាលើកទីពីរសម្រាប់ការតវ៉ារបស់គាត់បន្ទាប់ពី Bayern ទទួលបានបាល់ពិន័យ១១ម៉ែត្រ។

គួរបញ្ចាក់ថាក្រុម Baryern បានកត់ត្រាជ័យជម្នះរបស់ខ្លួនទៀតហើយ ដោយស្ថិតនៅកំពូលតារាងលេខរៀងទី ១ រីឯក្រុម Dortmund ឈរនៅលេខរៀងទី ២។

ដកស្រង់ចេញពី៖ BBCNews 

 

Share.

About Author

Leave A Reply