លោក Rangnick សប្បាយចិត្តជាខ្លាំងក្រោយយកឈ្នះ Crystal Palace ជាលើកដំបូង

Pinterest LinkedIn Tumblr +

ក្នុងថ្ងៃដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ Manchester United លោក Ralf Rangnick បានដឹកនាំក្រុមអោយឈ្នះក្នុងលទ្ធផល ១-០ ទៅលើ Crystal Palace កាលពីយប់មិញនេះ។

ដូច្នេះហើយ វាជារឿងសប្បាយចិត្តដែលក្រុមបិសាចក្រហមមានការផ្លាស់ប្តូរជាច្រើន ខុសឆ្ងាយពីមុន នេះជាការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករអាឡឺម៉ង់នៅកីឡាដ្ឋាន Old Trafford។

គ្រូបង្វឹកវ័យ ៦៣ឆ្នាំរូបនេះបាននិយាយថា ” ក្រុម Manchester United របស់គាត់ធ្វើបានល្អជាងការរំពឹងទុករបស់គាត់ទៅទៀត ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងទម្រង់បែបនេះ ជាពិសេសពាក់កណ្តាលម៉ោងដំបូងជាមួយនឹងការសម្រុកលឿន វាពិតជាពិសេសណាស់”។

គួរបញ្ចាក់ថាគ្រូបង្គោលសញ្ជាតិអាឡឺម៉ង់មិនទាន់បានហ្វឹកហាត់ពេញលេញជាមួយកីឡាកររបស់គាត់នៅឡើយទេ ប៉ុន្តែវាពិតជាអស្ចារ្យណាស់នៃការផ្លាស់ប្តូរបែបនេះ ការដាក់សម្ពាធដំបូងរបស់ Man Utd បានរក្សា Clean sheet ផងដែរ។

ដកស្រង់ចេញពី៖ BBCNews 

 

Share.

About Author

Leave A Reply