ល្អយ៉ាងនេះ! លោក Rangnick បានដឹកនាំក្រុម Manchester United អោយឈ្នះជាលើកដំបូងហើយ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United បានបើកកីឡាដ្ឋាន Old Trafford ទទួលស្វាគមន៏ក្រុមភ្ញៀវ Crystal Palace ក្រោយយកឈ្នះក្នុងលទ្ធផល ១-០ ហើយជាការដឹកនាំជ័យជម្នះលើកដំបូងសម្រាប់ក្រុមរបស់លោក Rangnick ផងដែរនៃការប្រកួតក្របខណ្ឌ Premier League។

 ជាការពិតណាស់កាលពីយប់មិញនេះក្រុមបិសាចក្រហមមានការផ្លាស់ប្តូរទម្រង់លេងគួរអោយកត់សម្គាល់ ដោយប្រើប្រាស់ប្រព័ន្ធលេងសម្រុកយ៉ាងលឿនៗដោយធ្វើអោយក្រុមភ្ញៀវ Crystal Palace សឹងតែទើបមិនជាប់ផង។ Man UTD បានបើកការនាំមុខមុនពីសំណាក់កីឡាករខ្សបម្រើសញ្ចាតិប្រេសុីល Fred ពោលគឹនៅនាទីទី ៧៧ ហើយជាការបង្ហាញខ្លួនលើកទី ១៣៧ ក្នុងការស៊ុតបញ្ចូលទីចំនួន ៦គ្រាប់ផងដែរ។

គួរបញ្ចាក់ថាជ័យជម្នះមួយនេះបានធ្វើអោយលោកគ្រូបង្វឹកសញ្ចាតិអាល្លឹម៉ង់កត់ត្រាជ័យជម្នះជាលើកដំបូងសម្រាប់រូបលោក ហើយក្លឹប Man United បានឡើងទៅឈរលេខរៀងទី ៦ ដោយមាន ២៤ពិន្ទុ រីឯក្រុម Crystal Palce ធ្លាក់មកលេខរៀងទី ១៣ដោយមាន ១៦ពិន្ទុ។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply