អីយ៉ាស់! គ្រូបង្វឹកលោក Gerrard បានដឹកនាំក្រុម Aston Villa យកជ័យជម្នះលើ Leicester

Pinterest LinkedIn Tumblr +

ក្រុមតោកំណាច​ Aston Villa បានបើកកីឡាដ្ឋាន Villa Park របស់ខ្លួនទទួលស្វាគមន៏ក្រុមកញ្ច្រោងខៀវ Leicester City ដោយទទួលជ័យជម្នះក្នុងលទ្ធផល ២​-១ ក្នុងការប្រកួតនៅក្របខណ្ឌ Premier League។

យើងបានដឹងហើយថាក្រុមការដឹកនាំ​ថ្មីរបស់លោក Steven Gerrard មានការផ្លាស់ប្តូរច្រើន។ ក្រុមភ្ញៀវ Leicester បានបើកការនាំមុខមុនដំបូងកីឡាករ Harey Barnes ពោលគឺនៅនាទីទី ១៤ តែម្តង ចំណែកក្រុមម្ចាស់ផ្ទះក៏តាមស្មើវីញរបស់ខ្សែការពារ Ezri Konsa នៅនាទីទី ១៧ នឹងនៅនាទីទី ៥៤។

ក្រោយចប់ការប្រកួតគ្រូបង្វឹកវ័យ ៤១ឆ្នាំរូបនេះបាននិយាយថាគាត់ត្រូវតែប្រាប់កីឡាករ Aston Villa របស់គាត់ “ការពិតមួយចំនួន នៅពាក់កណ្តាលតង់នៅពេលដែលក្រុមរបស់យើងបាន ផ្តួល Leicester ខ្ញុំពិតជារីករាយជាមួយនឹងលទ្ធផលមួយនេះ យើងមានការងារជាច្រើនដែលត្រូវធ្វើ វាត្រូវការកែលម្អក្រុមអោយច្រើនជាងមុន ។

គួរបញ្ចាក់ថាបានរងបរាជ័យជាលើកដំបូងនៅក្នុងការប្រកួតរបស់ Gerrard នៅក្នុងដី Manchester City នៅពាក់កណ្តាលសប្តាហ៍។ ទន្ទឹមនឹងដែរ Leicester បានឈ្នះត្រឹមតែបីលើកក្នុងចំណោមការប្រកួត ១២លើកចុងក្រោយរបស់ពួកគេក្នុងលីក។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply